ដឹងតែរញ្ជួយសង្វៀន Mas Fight Cambodia នាចុងសប្តាហ៍នេះហើយ ព្រោះគូប្រកួតសុទ្ធតែជើងខ្លាំង

ភ្នំពែញ ៖ ជំនួបគូរពិសេសៗនៅលើសង្វៀនMas Fight Cambodia ដែលនាំមកជូនដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយស្រាបៀរកម្ពុជា នៅថ្ងៃអាទិត្យទី ០៩ ខែកក្កដា ឆ្នាំ ២០២៣នេះ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង៣រសៀលតទៅ ។ហើយកីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិ ដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនលំដាប់អន្តរជាតិនេះ សុទ្ធតែត្រូវបានជ្រើសរើស ដោយសម្រិតសម្រាំងបំផុត មិនឱ្យបងប្អូនទស្សនាខកបំណងឡើយ។

នៅក្នុងសប្តាហ៍នេះ កាន់តែប្លែក និងជក់ចិត្តជាងសប្តាហ៍មុនៗទៅទៀត ការប្រកួតច្បាប់គុនខ្មែរប្រាំទឹកក្នុងមួយទឹកមានរយៈពេល ៣ នាទីមានរហូតទៅដល់ ៤គូ ដែលជាការប្រកួតគូរមិត្តភាពជាតិ។

ក្នុងនោះគូពិសេសទី១គឺជាការជួបគ្នារវាងកីឡាករ ប៉ុក សម្រេច ត្រូវប្រកួតជាមួយគីឡាករឡុង ខ្លាពេជ្រ មកពីក្លឹបខ្លារខិនមានរិទ្ធ ។ គូពិសេសទី ២គឺកីឡាករមាស ណាឃីម ប្រកួតជាមួយកីឡាករ ចាន់ វង្សា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ចំណែកឯគូជក់ចិត្តទីបីកីឡាករខាំ ចាក់ការីន នឹងត្រូវប្រកួតជាមួយកីឡាករ សូដា ម៉ាន់ព្រៃ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ គូទី៤ កីឡាករ ពេជ្រ ហនុមាន ជួបប្រកួតជាមួយកីឡាករសូត្រ សុខឃីម មកពីក្លឹបបក្សីស្លាបដែកប្រកួតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

ដោយឡែកការប្រកួតលក្ខណៈ Mas Fight មួយទឹក ៩ នាទីកណ្ដុរជ្រែកដី ឡុង ពិសិដ្ឋ មកពីក្លឹបខ្លារខិនមានរិទ្ធ មកសាកកណ្ដាប់ដៃជាមួយកីឡាករថៃ ដេនននឿ សីតជេមេម ។ គូទីពីរវិញគឺស្ដេចតោរោមមាសធន់ ចាន់តាក់គុនខ្មែរ នឹងត្រូវប្រកួតជាមួយជើងខ្លាំង មកពីប្រទេសថៃគឺកីឡាករ ភេត ស៊ីងហា។

ប្រសិនបើចុងសប្តាហ៍នេះ ពុកម៉ែបងប្អូនមិនមានគម្រោងទៅដើរកំសាន្តនៅទីណានោះទេ សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាគាំទ្រ និងលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នានៅស្ថានីយ៍ទូរទស្សថោន ប្រកបទៅដោយផាសុខភាព និងភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports និង Wurkz ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២