ចាំមើលៗអ្នកណាខ្លះ ជាខ្លាកំណាច នៅលើសង្វៀន Mas Fight នាចុងសប្តាហ៍នេះ?

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃអាទិត្យ សង្វៀនម៉ាសហ្វៃ តែងតែនាំយកកីឡាករជើងខ្លាំងល្បីៗលំដាប់ប្រទេសមកធ្វើការផ្គូរផ្គងឡើងប្រកួតយ៉ាងសម្រិតសម្រាំងបំផុត។នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ កីឡាករជាតិ និងអន្តរជាតិដែលត្រូវបានផ្គូរផ្គងឱ្យឡើងប្រកួតលើសង្វៀនលំដាប់អន្តរជាតិមួយនេះគឺកាន់តែសម្រិតសម្រាំងជាងសប្តាហ៍មុនៗទៅទៀត ប្រាកដជាមិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

ក្នុងនោះគីងកុងពិឃាត អេលីត សាន់ មកពីក្លិបនាយកដ្ឋានអង្គរក្សនឹងឡើងសម្តែងឫទ្ធិ និងសាកកណ្តាប់ដៃនៅលើសង្វៀនជាមួយអ្នកលេងផ្លែកែងឆ្លងដែនមកពីថៃ យ៉តផាយ៉ាប៉ ចារើនផាតក្នុងប្រភេទទម្ងន់៦០ គីឡូក្រាម ការប្រកួត១ទឹក៩នាទីឈ្នះចាញ់លុះត្រាតែមានអ្នកផ្តួលគូប្រកួតឱ្យសន្លប់ ឬបោះបង់។

ក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែរ ក៏មានគូពិសេសៗជាតិ និងអន្តរជាតិចំនួន៥គូទៀតរួមមាន៖ ខ្លាកំណាចឡុង ជិន នឹងត្រូវប្រកួតជាមួយជើងខ្លាំងម៉ាឡេស៊ី គូម៉ារីត វ៉លវេ។ កីឡាការនីគុនខ្មែរសី បេឡា ជួបប្រកួតជាមួយកីឡាការនីគុនខ្មែរ មិត្ត ចាន់ស៊ីង ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម ។ គូមិត្តភាពគុនខ្មែរ៥ទឹក កីឡាករឡុង ភិគុន ប៉ះជាមួយរ៉ាន រាក់ ។ គូបន្ទាប់ប៉ែន កាក់ អាទិទេព ប៉ះជាមួយ នួន សំណាង។

សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាគាំទ្រ និងលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នានៅស្ថានីយ៍ទូរទស្សថោន ប្រកបទៅដោយផាសុខភាព និងភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២