ភ្នំពេញ ៖ ភ្នំពេញក្រោនបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Super Cup ឆ្នាំ២០២៣ ក្រោយយកឈ្នះវិសាខាក្នុង លទ្ធផល ២-១ បន្ទាប់ពីលេងពេញ៩០នាទី និងថែមម៉ោង១៥នាទី២ដង កាលពីល្ងាចថ្ងៃអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។


នេះគឺជាការប្រកួតដ៏ធំមួយ ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅជាង១ម៉ឺននាក់ ក្នុងការប្រកួតដណ្តើមពានរង្វាន់ Cambodian Super Cup នេះ មានក្រុមបាល់ទាត់ចូលរួមតែ២ក្រុមប៉ុណ្ណោះ គឺក្រុមមួយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League និងក្រុមមួយទៀតជាម្ចាស់ជើងឯកពានរង្វាន់ Hun Sen Cup ជើងឯកថ្នាក់ជាតិនៅរដូវកាលឆ្នាំចាស់ដូចគ្នា។


សូមជម្រាបផងដែរថា នេះជាលើកទី៣ហើយ ដែលលទ្ធផល ៣លើក មកនេះ បង្ហាញឱ្យឃើញថា៖
-ឆ្នាំ ២០១៧៖ បឹងកេតយកឈ្នះក្រសួងការពារជាតិ ៣-០ (Tiffy Army FC)
-ឆ្នាំ ២០២២៖ ភ្នំពេញក្រោនយកឈ្នះវិសាខា ២-១
-ឆ្នាំ២០២៣នេះ៖ ភ្នំពេញក្រោនយកឈ្នះវិសាខា ២-១ ៕

ដោយ៖ វិកគី

