ភ្នំពេញ៖ សង្វៀន Mas Fight សប្តាហ៍នេះកាន់តែពិសេស និងអស្ចារ្យជាងសប្តាហ៍មុនៗទៅទៀត ដោយប្រមូលផ្ដុំសុទ្ធសឹងតែកំពូលអ្នកប្រយុទ្ធ វាយលុយមិនដកថយ បើមិនទាន់សន្លប់ មិនទាន់ចុះចាញ់ឡើយ។គ្រប់ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនៅលើសង្វៀន Mas Fight ជារៀងរាល់សប្តាហ៍មកនេះ តែងតែនាំមកជូនដោយ Cambodia Beer។


ការប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀន Mas Fight នាថ្ងៃអាទិត្យទី ៦ ខែសីហា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៣ រសៀលតទៅគឺមានការប្រកួតគូពិសេសៗរហូតទៅដល់ ៦ គូ ទាំងការប្រកួតគូរគុនខ្មែរមិត្តភាពអន្តរជាតិ និងការប្រកួតគូរពិសេសគុនខ្មែរជាច្រើនគូទៀត។


ជាមួយគ្នានោះ ការប្រកួតគូមិត្តភាពគុនខ្មែរប្រាំទឹកក្នុងមួយទឹកមានរយៈពេល ៣ នាទីជាច្បាប់គុនខ្មែរគឺមានកីឡាករមាស តេជះ ប៉ះជាមួយនឹងឡុង អាដា ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ វត្តមានកីឡាករហឹម តុងហាន់ ជួបប្រកួតជាមួយម៉ាប់ មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ៤៨ គីឡូក្រាម។ អ្នកលេងកណ្ដាប់ដៃមាស ណាឃីម ជួបប្រកួតជាមួយកីឡាករឡុង លីផេង មកពីក្លឹបសារវ័ន្តកីឡាក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ ជំនួបនៃការប្រកួតរវាងអ្នកលេងកែងវ័យក្មេង អេលីត ផា មកពីក្លឹបនាយកដ្ឋានអង្គរក្ស ប៉ះជាមួយកីឡាករជើងខ្លាំង ជុន រឿងសារ៉ូត ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។


គូរមិត្តភាពអន្តរជាតិគឺជាការជួបគ្នារវាងកីឡាករទូច ដេវីត ជួបប្រកួតជាមួយ ដូរ៉េមិន ឆ ហេបផាយ៉ាក ។កីឡាករ រតនៈ សុធី មកពីក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ ប៉ះជាមួយនឹងជើងខ្លាំងមកពីប្រទេសថៃ កីឡាករ យ៉តគិទិ ត ទេពស៊ូទីន ។

កុំភ្លេចរង់ចាំទស្សនា និងទៅទស្សនាដោយសេរីនូវព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះទាំងអស់គ្នាចាប់ពីវេលាម៉ោង ៣ រសៀលតទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែ រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍Town Full HDTV ,ផេកផ្លូវការ Town Full HDTV និងTown Sportsផងដែរ ៕

ដោយ៖វិកគី

