សប្តាហ៍ទី១នៃលីគកំពូលកម្ពុជារដូវកាលថ្មីនេះបានបញ្ចប់ដោយរលូនដោយមានអ្នកចូលរួមទស្សនាផ្ទាល់រហូតដល់ ១០,៦១២នាក់

ភ្នំពេញ៖ ការប្រកួតសប្តាហ៍បើកឆាកខេមបូឌាព្រីមៀរលីគរដូវកាល២០២៣-២៤ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយក្រុមនីមួយៗពិតជាធ្វើបានល្អ និងមិនងាយធ្វើឲ្យដៃគូម្ខាងរកគ្រាប់បាល់បានស្រួលៗនោះទេ។

ក្រុមនីមួយៗបានបញ្ចប់ការប្រកួតដោយជោគជ័យខ្លះ និងរងបរាជ័យខ្លះនៅក្នុងសប្តាហ៍ទីមួយនេះ។ ដោយក្នុងនោះលទ្ធផលដែលក្រុមនីមួយទទួលបានមានដូចជា៖ក្រសួងការពារជាតិ ០-២ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ២-១ បឹងកេត, អាយអេសអាយ ដង្កោសែនជ័ន ១-០ អង្គរថាយហ្គឺរ, វិសាខា ២-០ គិរីវង់សុខសែនជ័យ និងខេត្តព្រៃវែង ៤-៥ ណាហ្គាវើលដ៍ដែលបានក្លាយជាការប្រកួតមានគ្រាប់បាល់កើតឡើងច្រើនជាងគេ។

សូមជម្រាបផងដែរថា សប្តាហ៍ទី១ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់សរុប ១០ ៦១២នាក់ ក្នុងនោះមានដូចជា ការប្រកួតរវាងក្រសួងការពារជាតិ និងព្រះខ័នរាជស្វាយរៀងមាន ៩៣១នាក់, ខេត្តព្រៃវែង និងណាហ្គាវើលដ៍មាន១០២៦នាក់, អាយអេសអាយ ដង្កោសែនជ័យ និងអង្គរថាយហ្គឺរមាន១៦២៤នាក់, វិសាខា និង គិរីវង់សុខសែនជ័យមាន១៩៥៣នាក់ ហើយភ្នំពេញក្រោនជាមួយបឹងកេតមាន ៥០៧៨នាក់ ដែលបានក្លាយជាការប្រកួតមានអ្នកទស្សនាច្រើនជាងគេបំផុត។

សូមជម្រាបផងដែរថា នៅរដូលកាលនេះលីគកំពូលកម្ពុជាហាក់បីដូចជាមានការគាំទ្រខ្លាំងជាងរដូវកាលកន្លងទៅ ដោយក្រុមនីមួយៗកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗជាពិសេសការនាំចូលកីឡាករបរទេសល្អៗមកជួយក្រុមដើម្បីប្រជែងយកជើងឯករួមជាមួយនឹងពានរង្វាន់ដ៏ស្រស់ស្អាតអមជាមួយទឹកប្រាក់រង្វាន់ជាច្រើន៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២