ភ្នំពែញ ៖ ជំនួបគូរពិសេសៗនៅលើសង្វៀន Mas Fight Cambodia ដែលនាំមកជូនដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយស្រាបៀរកម្ពុជា នៅថ្ងៃអាទិត្យទី ១៣ ខែសីហា ឆ្នាំ ២០២៣នេះ ប្រាកដជាមិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ ព្រោះកីឡាករដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀងសុទ្ធតែជាកីឡាករជើងខ្លាំង។កម្មវិធីប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង៣រសៀលតទៅ ។


ក្នុងនោះគូពិសេសគុនខ្មែរទី១ជាការជួបគ្នារវាងកីឡាករ ហឹម ចៅចិត្រ ប៉ះជាមួយកីឡាករផានិត ចៅមាស ក្នុងប្រភេទទម្ងន់៤៨គីឡូ។ គូទី២កីឡាករ ឡុង អាភា ជួបជាមួយកីឡាករ ប៉ុក សម្រេច ក្នុងប្រភេទទម្ងន់៦៣.៥គីឡូ ។ ការប្រកួតគូមិត្តភាពគុនខ្មែរ៥ទឹកដូចគ្នារវាង ថេន ណារ៉ុង ឡើងសាកកណ្តាប់ដៃជាមួយ នួន សំណាង ។ ឡុង ដារ៉ូ នឹងត្រូវជួបតទល់ជាមួយជើងខ្លាំង ជុន លីហូវ ។


គូមិត្តភាពអន្តរជាតិជក់ចិត្ត ជាការជួបគ្នារវាងកីឡាករ ធន់ ក្របី ណាត់ជួបសាកកណ្តាប់ដៃគ្នាជាមួយកីឡាករថៃ ឆាឡាមឆន ប៉ ភីតឆាតឆៃ។ គូឯកចុងក្រោយអ្នកលេងគុនខ្មែរអេ អាំម៉ារីនភូថង ឡើងតតាំងគ្នាជាមួយ ជើងខ្លាំង ភេតឆាណាតេ មកពីប្រទេសថៃ លក្ខណះMas Fight មួយទឹក៩នាទីដូចគ្នា។


សូមកុំភ្លេចអញ្ជើញចូលរួមទស្សនាគាំទ្រ និងលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នានៅស្ថានីយ៍ទូរទស្សថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រកបដោយភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍នេះ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

