សោកស្តាយ! Loic Chan មិនជាប់ U23 កម្ពុជាចុងក្រោយនោះទេ

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានបញ្ជីឈ្មោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ ឆ្នាំ (U23)ជាផ្លូវការហើយ ដើម្បីត្រៀមទៅប្រកួតជើងឯកយុវជនអាស៊ាន នៅប្រទេសថៃ។

តែនៅក្នុងបញ្ជីឈ្មោះ ២៣ នាក់ចុងក្រោយគឺមិនមានឈ្មោះយុវជនខ្មែរ-បារាំង ឡូ អ៊ិច នោះទេ។ យុវជន ដែលជាកូនប្រុសរបស់ តារាសម្តែងក្បាច់ គុន ខ្មែរនៅហូលីវូដ និងម្តាយជាជនជាតិ បារាំង មកប្រទេសកម្ពុជារយៈ ពេលជាង មួយសប្តាហ៍ហើយដើម្បីធ្វើតេស្តជា មួយ U23 កម្ពុជា។ រូបគេមាន ឈ្មោះ២៨នាក់ដំបូង ប៉ុន្តែមិនមាន២៣នាក់ចុងក្រោយនោះឡើយ។

យោងតាមលោក មួរីស ចាន់ ដែលជាឪពុករបស់ឡូ អ៊ិចចាន់បានឲ្យដឹងថា ៖«ឡូ អ៊ិច  មិន អាចធ្វើដំណើរទៅប្រទេសថៃ ជាមួយក្រុម U23 កម្ពុជាបានទេ ពីព្រោះរូបគេនៅ មិនទាន់មានឯកសារគ្រប់គ្រាន់។ រឿងនេះពិតជាសោកស្តាយណាស់សម្រាប់កូនខ្ញុំ និងពួកយើង។ ប៉ុន្តែយើងត្រូវតែអត់ធន់ និងរង់ចាំឱកាសក្រោយទៀត»៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២