ស្អែកនេះដល់ថ្ងៃប្រកួតហើយ! កុំភ្លេចទៅគាំទ្រក្រុមតំណាងកម្ពុជាយើងទាំងអស់គ្នា

ភ្នំពេញ៖ ម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០២២ ត្រូវប្រកួតជាមួយ Young Elephant FC ដែលជាជើងឯកលីគកំពូលឡាវ ក្នុងវគ្គប្រកួតជម្រុះបឋម ក្នុងព្រឹត្តិការណ៍ AFC Cup នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះហើយ ។

សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានអនុញ្ញាតប្រើប្រាស់កីឡដ្ឋាន Smart RSN ធ្វើជាទីកន្លែងប្រកួតអន្ដរជាតិ ពោលគឺវគ្គជម្រុះបឋមពានរង្វាន់ AFC Cup 2023 រវាងក្លឹបភ្នំពេញក្រោន របស់កម្ពុជា និងក្លិប Young Elephants FC របស់ប្រទេសឡាវ ។នេះគឺជាលើកទី២ហើយ ដែលភ្នំពេញក្រោន ត្រូវប្រកួតជម្រុះពានរង្វាន់ក្លឹបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបអាស៊ីលើកទឹកដីរបស់ខ្លួន បន្ទាប់ពីពួកគេ ធ្លាប់ជួបក្រុម Home United កាលពីឆ្នាំ២០១៧ ។

សម្រាប់ជំនួបរវាងក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យ ជាមួយក្រុមខ្លាំងឡាវ នាខែក្រោយវិញ សម្រាប់ក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុម Tampines Rovers របស់សិង្ហបុរី ដែលកំពុងឈរចាំនៅវគ្គជម្រុះ Play-Off Stage នាថ្ងៃទី២៣ ខែសីហា ដើម្បីដណ្ដើមកៅអីវគ្គចែកពូល ឬវគ្គ Group Stage បន្ដ ។

សូមជម្រាបថាដោយឡែក កាលពីឆ្នាំ២០២២ ភ្នំពេញក្រោន ធ្លាប់ឈ្នះ ក្រុមនេះ ម្ដងរួចមកហើយក្នុងលទ្ធផល ៤-២ នៃពានរង្វាន់ AFC Cup វគ្គសន្សំពិន្ទុក្នុងពូល។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃពុធ ទី១៦ សីហា ២០២៣ នេះស្ថិតនៅក្លិបបាល់ទាត់ភ្នំពេញក្រោន (កីឡដ្ឋាន ស្មាត អ អេស អិន) ចាប់ពីវេលាម៉ោងល្ងាចតទៅ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២