ពេញលេងហើយ សង្វៀន Kun Khmer Grand Champion ចុងសប្តាហ៍នេះ ខ្លាំងជួបខ្លាំង!

ភ្នំពេញ៖ នៅលើសង្វៀន Kun Khmer Grand Champion ចុងសប្តាហ៍នេះ សង្ឃឹមថា មិនធ្វើឱ្យបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ ព្រោះកីឡាករដែលនឹងត្រូវឡើងប្រកួតលើសង្វៀនលំដាប់អន្តរជាតិមួយនេះ សុទ្ធសឹងតែជាអ្នកលេងមុខក្រាស់ ស្បែកតាន់វាយមិនចេះឈឺ ឡើងមកប្រយុទ្ធសាកកណ្តាប់ដៃគ្នារកជើងខ្លាំងនៅលើសង្វៀនក្នុងសប្តាហ៍នេះ។

ជាមួយគ្នានោះ សមាសភាពកីឡាករដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនគុនខ្មែរឆេមពាននៅថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០២៣នេះ មានដូចជា៖

គូពិសេសគុនខ្មែរ៥ទឹករវាងកីឡាករគុនខ្មែរមាស ណាឃីម ជួបប្រកួតជាមួយអេលីត សុខចិន ។ កីឡាកររ៉ាន រ៉ាក់ ប៉ះជាមួយ វីរះ ប៊ុនហឿន ។ ឡុង សេងថង ប្រកួតជាមួយឆន ឈាងរ៉ាន់។

គូមិត្តភាពអន្តរជាតិជក់ចិត្តរវាងអេលីត សេងទ្រី ប្រកួតតទល់ជាមួយកីឡាករឡាវ សាយតះវ៉ាន់ដាវរឿងណា ។ គូឯកចុងក្រោយនាសប្តាហ៍នេះគឺជាការជួបគ្នារវាងកីឡាករ ឡុង សំណាង និងកីឡាករ រិទ្ទិដេត មកពីប្រទេសឡាវ។

ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅលើសង្វៀន Kun Khmer Champion នៅស្ថានីយ៍ទូរទស្សន៍ Town Full HDTV ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV, Town Sports និង Champion Energy Drink Cambodiaផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២