ដឹងតែរញ្ជួយសង្វៀន Mas Fightហើយ ចុងសប្តាហ៍នេះ សុទ្ធតែជាកំពូលអ្នកលេងក្បាច់គុន

ភ្នំពែញ ៖ ជំនួបគូរពិសេសៗនៅលើសង្វៀនMas Fight Cambodia ដែលនាំមកជូនដោយស្ថានីយទូរទស្សន៍ថោន រួមសហការជាមួយស្រាបៀរកម្ពុជា នៅថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ ២០២៣នេះ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីវេលាម៉ោង៣រសៀលតទៅ ។ហើយកីឡាករ កីឡាការិនីទាំងជាតិ និងអន្តរជាតិ ដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនលំដាប់អន្តរជាតិនេះ សុទ្ធតែត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត មិនឱ្យបងប្អូនទស្សនាខកបំណងឡើយ។

នៅក្នុងសប្តាហ៍នេះ កាន់តែប្លែកភ្នែក និងជក់ចិត្តជាងសប្តាហ៍មុនៗទៅទៀត ការប្រកួតច្បាប់គុនខ្មែរប្រាំទឹកក្នុងមួយទឹកមានរយៈពេល ៣ នាទីមានរហូតទៅដល់ ៤គូ ដែលជាការប្រកួតគូរមិត្តភាពជាតិ។

ក្នុងនោះគូពិសេសទី១គឺជាការជួបគ្នារវាងកីឡាករ ហ៊ឹម តុងហាន់ត្រូវប្រកួតជាមួយគីឡាករឃួន ចាន់សិទ្ធ ។ គូពិសេសទី ២គឺកីឡាករពេជ្រ ប្រាក់មួយម៉ឺន ប្រកួតជាមួយកីឡាករ នៅ វណ្ណថន។ ចំណែកឯគូជក់ចិត្តទី៣ កីឡាករឡុង ខេត្ត នឹងត្រូវជួបប្រកួតជាមួយកីឡាករ លាភ សំណាង។ គូទី៤ កីឡាករ អេលីត ប៊ុនតុង ជួបប្រកួតជាមួយកីឡាកររិទ្ធី ថុលថេង។

ដោយឡែកការប្រកួតលក្ខណៈ Mas Fight មួយទឹក ៩ នាទីគូទី១គឺជាការជួបគ្នារវាងកីឡាករកណ្ដុរជ្រែកដី រតនៈ សុធី មកសាកកណ្ដាប់ដៃជាមួយកីឡាករសាវ បាហ៊ីន មកពីប្រទេសមីយ៉ាន់ម៉ា។គូទី២វិញគឺកីឡាករ ណង សាវ នឹងត្រូវជួបប្រកួតជាមួយជើងខ្លាំង មកពីប្រទេសថៃ កីឡាករ ស៊ុបភើខេ ស៊ីតមុនឆ័យ។

នៅចុងសប្តាហ៍នេះ ប្រសិនបើពុកម៉ែបងប្អូនមិនមានគម្រោងទៅដើរកម្សាន្តនៅទីណានោះទេ សូមកុំភ្លេចអញ្ជើញមកចូលរួមទស្សនាគាំទ្រ និងលើកទឹកចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នា នៅស្ថានីយ៍ទូរទស្សថោន ប្រកបទៅដោយផាសុខភាព និងភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍ ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន ក៏ដូចជាផេក Town Sports និង Cambodia beer ផងដែរ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២