មានរឿងផ្អើលក្នុងពិភពគុនខ្មែរទៀតហើយ បងប្អូនត្រៀមខ្លួនសប្បាយឲ្យហើយទៅ «កំពូលឃាតកទាំង៥»នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលមានបង្ហាញរូបភាពស្រមោលមនុស្សចំនួន៥នាក់ ជាមួយការសរសេរចំណងជើងនៅលើរូបនោះថា «ឃាតកទាំង៥» (The Top 5 Killers Most  wanted)ដែលនេះជាកម្មវិធីសង្វៀនប្រដាល់គុនខ្មែរ ដ៏ថ្មីសន្លាងមួយទៀត ដែលនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន។

 

ដូច្នេះបងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែររងចាំអ៊ុតមើលទាំងអស់គ្នា ថាតើកីឡាករជើងខ្លាំងទាំង៥រូបនោះ ជាអ្នកណាខ្លះដែលនឹងឡើងប្រកួតនៅលលើសង្វៀនគុនខ្មែរដ៏ថ្មីសន្លាងមួយនេះ។

ក្រៅពីរៀបចំកម្មវិធីប្រដាល់គុនខ្មែរជាច្រើនសង្វៀន ជារៀងរាល់សប្តាហ៍ហើយនោះ ស្ថានីយ៍ទូរទស្សន៍ថោនតែងតែរៀបចំ និងបង្កើតនូវព្រឹត្តិការណ៍ប្រដាល់គុនខ្មែរថ្មីៗ និងប្លែកៗដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យកីឡាប្រដាល់គុនខ្មែរឱ្យកាន់តែមានការរីកចម្រើន និងល្បីសុសសាយនៅពាសពេញពិភពលោក៕

ដោយ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២