ភ្នំពេញ ៖ កីឡាករLeo Messi ដែលជាកីឡាករជនជាតិអាហ្សង់ទីនបច្ចុប្បន្នប្រកបអាជីពបាល់ទាត់នៅក្លឹបInter Miami (អ៊ីនទ័រម៉ៃអាមី)ដែលស្ថិតនៅសហរដ្ឋអាមេរិកអាចនិយាយបានថា ជាកីឡាករចាស់វស្សាមួយរូបដែលទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលក្នុងវិស័យបាល់ទាត់ ។

ថ្ងៃនេះTown News នឹងមកជម្រាបជូននូវរឿងរ៉ាវជោគជ័យសំខាន់ៗរបស់កីឡាកររូបនេះ ៖
នៅឆ្នាំ 2017 ៖ កីឡាករចាស់វស្សារូបនេះ បានដឹកនាំក្រុមអាហ្សង់ទីនដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង ឱ្យបានឡើងទៅលេង World Cup 2018។
នៅឆ្នាំ2018 ៖ នៅពេលអាហ្សង់ទីនកំពុងធ្លាក់ដល់ចំណុចសូន្យ តែគាត់បានជួយយឹតយោងជម្រើសជាតិទាំងមូលឡើងដល់វគ្គ 16 ក្រុមចុងក្រោយពាន World Cup 2018។
នៅឆ្នាំ2019 : បានដឹកនាំក្រុម Barcelona ដែលខ្សោយប្រព័ន្ធការពារឡើងដល់វគ្គ Semi-final ពាន UCL
នៅឆ្នាំ2020 ៖ ក្រុម Barcelona ដែលកំពុងមានវិបត្តិហិរញ្ញវត្ថុមិនមានលុយទិញកីឡាករចូល តែគាត់អាចដឹកនាំក្រុមឈ្នះពាន Copa Del Rey យកឈ្នះ Athletic Club ដោយលទ្ធផល 4-0។

នៅឆ្នាំ 2021 ៖ គាត់មានការឈឺចាប់ខ្លាំងណាស់ ដែលមិនអាចបន្តកុងត្រាជាមួយ Barcelona បាន តែដោយសារអ្នកគាំទ្រនៅតែបន្តគោរពស្រលាញ់ និងមិត្តរួមក្រុមអាហ្សង់ទីនលើកទឹកចិត្ត គាត់បានលះបង់លេងទាំងរបួស ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa America និងជួយក្រុមអាហ្សង់ទីនទាំងមូលឈ្នះពាន ដោយយកឈ្នះក្រុមខ្លាំង ប្រេស៊ីល ទាំងប្រផិតប្រផើយ ។
នៅឆ្នាំ 2021៖ គាត់នៅតែបន្តជួយជម្រើសជាតិអាហ្សង់ទីនយកឈ្នះ ជើងឯក UEFA Euro អ៊ីតាលី លើកពាន Finalissima ។

នៅឆ្នាំ 2022 ៖ គឺជាឆ្នាំល្អបំផុត ដោយសារមានអ្នកគាំទ្រ និងមិត្តរួមក្រុមក្នុងជម្រើសជាតិដាក់សេចក្ដីទុកចិត្តទៅលើគាត់ គាត់ក៏បានដឹកនាំ អាហ្សង់ទីនលើកពានដ៏ធំជាងគេលើផែនដី FIFA World Cup ដោយយកឈ្នះក្រុមខ្លាំងបារាំង ដោយបាល់ Penalty កាត់សេចក្ដី ។
នៅឆ្នាំ 2023៖ គាត់បានផ្ទេរមកលេងនៅអាមេរិក ដឹកនាំ និងផ្លាស់ប្ដូរក្រុមបាតតារាង Inter Miami ដែល មិនដែលស្គាល់រសជាតិវគ្គខ្វែង និងមិនដែលឈ្នះពានសោះ ឱ្យក្លាយទៅជាក្រុមខ្លាំងបំផុតមួយនៅទ្វីបអាមេរិកខាងជើង និងជួយក្រុមលើកពានលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប ។
លោក Lionel Andres Messi ត្រូវបានគេចាត់ទុកជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ និងជាកីឡាករល្អបំផុតគ្រប់ពេលវេលា GOAT (ហ្គត) នេះជារហ័សនាម ដែលពិភពលោកប្រគល់ជូនគាត់ ៕

ដោយ៖ វិកគី

