ភ្នំពេញ៖ ប្រកួតបាល់ទាត់លីគកំពូលធំជាងគេប្រចាំប្រទេសបានឈានចូលមកដល់នាសប្តាហ៍ទី៤ ហើយក្នុងនោះមានក្រុមបាល់ទាត់កំពូលៗនឹងត្រូវប៉ះគ្នានាសប្តាហ៍នេះផងដែរ។

ការប្រកួតនៅថ្ងៃសៅរ៍ទីទី ២៦ សីហាឆ្នាំ ២០២៣ ក្រុមបាល់ទាត់អាយ អែស អាយ ដង្កោ សែនជ័យត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក វេលាម៉ោង៦ ល្ងាច។

ជំនួបនៃការប្រកួតនៅថ្ងៃអាទិត្យទី ២៧ ខែសីហាឆ្នាំ ២០២៣នេះវិញ ប្រកួតនៅលើទឹកដីខេត្តសៀមរាបរវាងក្រុមបាល់ទាត់អង្គរថាយហ្គ័រនឹងជួបប្រកួតជាមួយកងយោធពលខេមរភូមិន្ទ នៅវេលាម៉ោង ១៥និង៤៥នាទី នៅកីឡដ្ឋានហនុមាន។

ក្រុមបាល់ទាត់គិរីវង្សសុខសែនជ័យប៉ះជាមួយនឹងក្រុមបាល់ទាត់ខេត្តព្រៃវែង នៅវេលាម៉ោង១៥ និង៤៥នាទីនៅកីឡាដ្ឋានគិរីវង្ស។ គូពិសេសរវាងក្រុមបាល់ទាត់ណាហ្គាវើល ប៉ះជាមួយភ្នំពេញក្រោននៅវេលាម៉ោង ៦ ល្ងាចនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ការប្រកួតគូជក់ចិត្តជាងនេះទៅទៀតគឺក្រុមចាស់វស្សាបឹងកេត ប៉ះជាមួយនឹងក្រុមល្បី វិសាខា នៅវេលាម៉ោង៦ល្ងាច ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយ៖ វីកគី

