ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកខេមបូឌាព្រីមៀលីគឆ្នាំ ២០២៣/២៤ បានទាក់ទាញអ្នកទស្សនាឲ្យចូលទស្សនាការប្រកួតទាំងអស់ក្នុងការប្រកួតសប្តាហ៍ទី ៤ សរុបគឺមានចំនួនរហូតដល់ 6,562 នាក់។


ជំនួបនៃការប្រកួតបាល់ទាត់លីគកំពូលប្រចាំប្រទេសកម្ពុជា នៅក្នុងសប្តាហ៍ទី៤ថ្ងៃអាទិត្យម្សិលម៉ិញនេះ ដោយក្នុងនោះ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទបានយកឈ្នះ អង្គរថាយហ្គ័រក្នុងលទ្ធផល ៣ ទល់នឹង 0។ រីឯគិរីវង្សសុខសែនជ័យបានប្រកួតចាញ់ក្រុមបាល់ទាត់ខេត្តព្រៃវែងក្នុងលទ្ធផល២ ទល់នឹង១។ ណាហ្គាវើល ប្រកួតចាញ់ភ្នំពេញក្រោនក្នុងលទ្ធផល៣ទល់នឹង ២ ។

គូប្រកួតដល់ជក់ចិត្តដែលធ្វើឲ្យអ្នកទស្សនាចូលរួមទស្សនាច្រើនជាងគេរហូតទៅដល់ ២១៥៤ នាក់គឺរវាងក្លឹបបាល់ទាត់ចាស់វស្សាបឹងកេត ប៉ះជាមួយវិសាខា ដោយក្នុងនោះលទ្ធផលគឺក្រុមនាគខៀវបឹងកេតបានយកឈ្នះ វិសាខាក្នុងលទ្ធផល ៤ ទល់នឹង ២ ។

បងប្អូនអាចតាមដានទស្សនាការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាបានរៀងរាលថ្ងៃចុងសប្តាហ៍ ដោយមានការប្រកួតជាច្រើនគូ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍សុទ្ធតែគូជក់ចិត្ត៕

ដោយ៖ វិកគី

