ដឹងតែណែនពហុកីឡដ្ឋានទៀតហើយ ដើមខែក្រោយនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមប្រកួតមិត្តភាពអន្តរជាតិចំនួន២ប្រកួត

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះត្រៀមប្រកួតមិត្តភាព អន្តរជាតិ ចំនួន២គូ នាដើមខែកញ្ញាខាងមុខនេះ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ០៧ និង ទី ១១ ខែកញ្ញា ឆ្នាំ២០២៣។

ការប្រកួតរបស់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនេះគឺ កម្ពុជា ប្រកួតជាមួយហុងកុង នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតបន្ទាប់ទៀតគឺកម្ពុជា ប៉ះជាមួយម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បញ្ជីឈ្មោះដែលបានបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួមមាន ៖ ខ្សែប្រយុទ្ធវ័យក្មេងលេខ៩ របស់ក្លឹបលីគទី២ នៅកាតា សៀង ចន្ធា ,ខ្សែបម្រើប្រយុទ្ធកំពុងឡើងជើងរបស់បឹងកេត ចន្ធា ចន្ទាកា ,ខ្សែប្រយុទ្ធរបស់បឹងកេត ឃាន់ សុប៉ិន, ខ្សែបម្រើ ភ្នំពេញក្រោនផាច់ សុជាវីឡា និង ខ្សែ ប្រយុទ្ធវិសាខា រ៉ឹង ប៊ុនហៀង ត្រូវបានកោះហៅ ដាក់ឈ្មោះចូលក្នុងបញ្ជី។ កីឡាកររបស់ព្រះខ័នរាជ ស្វាយរៀង ដែលត្រូវបានកោះហៅ គឺកីឡាករគួច ដានី, សឿយ វិសាល និងNick Taylor។ ខណៈសមាជិកកីឡាករបឹងកេត ត្រូវបានកោះហៅជាច្រើនរូប ដូចជាកីឡាករ វ៉ាន់ តៃឡាម៉ី, ជា វេសលី, ចាន់ វឌ្ឍនាកា, ចន្ធា ចន្ទាកា, ឃាន់ សុប៉ិន និង កាន់ ពិសាល។ កីឡាកររបស់ ណាហ្គាវើលដ៍មាន ២រូប គឺ គួច សុកុម្ភៈ និងឈង់ ប៊ុនណាត ខណៈ ភ្នំពេញ ក្រោន មានអ៊ន ចាន់ប៉ូលីន, លឹម ពិសុទ្ធ, យ៉ើ មូស្លីម, ផាច សុជាវីឡា, ជូន ចាន់ចាវ។

ចំពោះ ក្លឹបបាល់ទាត់ វិសាខា ក៏មានកីឡាករជាច្រើនរូបត្រូវបានកោះហៅដែរគឺ ហ៊ុល គឹមហ៊ុយ, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត និង កែវ សុខសិលា, រ៉ឹង ប៊ុនហៀង និងស៊ិន កក្កដា។ ចំពោះ អ្នកចាំទីមាន៖ គឹម ចាន់វាសនា របស់ ព្រៃវែង, ហ៊ុយ គឹមហ៊ុយ របស់វិសាខា និង កែវ សុខសិលា របស់វិសាខា ៕

ដោយ៖ វិកគិ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២