ដឹងតែផ្អើលពិភពគុនខ្មែរទៀតហើយ សុទ្ធតែកំពូលអ្នកលេងក្បាច់គុនលំដាប់ប្រទេស ណាត់ជួបគ្នានៅលើសង្វៀនគុនខ្មែរ Champion នាចុងសប្តាហ៍នេះ

ភ្នំពេញ៖ សង្វៀនគុនខ្មែរ Grand Champion លើកនេះមកឈុតធំដាក់រហស្សនាមកម្មវិធីបន្ថែមថ្មីថាអ្នកប្រមាញ់គុនខ្មែរ នាំយកសុទ្ធតែកំពូលកីឡាករក្បាច់គុនមកប្រកួតទាំងជាតិ និងអន្តរជាតិត្រៀមប្រយុទ្ធលើសមរភូមិប្រកួតដ៏ក្តៅគគុក នាចុងប្តាហ៍នេះ។

សង្វៀនគុនខ្មែរដ៏មានប្រជាប្រិយភាពមួយនេះ នឹងនាំមកនូវវត្តមានកីឡាករជើងខ្លាំងគុនខ្មែរជាច្រើនរូប ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើសង្វៀន មានដូចជា៖ គោរម ចាន់រាជ ប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ជាអ្នកប្រមាញ់ទី១ ដែលនឹងត្រូវប៉ះប្រកួតជាមួយអ្នកពិឃាដឆ្លងដែនកីឡាករថៃ ម៉ានូឆៃ , ឈុត សេរីវណ្ណថង ជាអ្នកប្រមាញ់ទី២ ជួបប្រកួតជាមួយ ស៊ីលវីយូ វីតទី មកពីប្រទេសរ៉ូម៉ានី ។ ពេជ្រ ប៊ុនសិដ្ឋ ជាអ្នកប្រមាញ់ទី៣ ប៉ះជាមួយកីឡាករជើងខ្លាំងមកពីប្រទេសចិន ។ ឈឿន ល្វៃ អ្នកប្រមាញ់ទី៣ ជួបតទល់ប្តូរកណ្តាប់ដៃ កែង ជង្គង់ជាមួយ ភេត ម៉ៃ មកពីប្រទេសថៃ ។ អ្នកលេងពូថៅដែក ធឿន ធារ៉ា សម្លៀងពូថៅត្រៀមប៉ះជាមួយកីឡាករ នីគីតា ជីរ៉ាស៊ីម៉ូវីស ដែលជាកីឡាករជើងខ្លាំងមកពីប្រទេសបេឡារូស។

កុំភ្លេចជួបគ្នានៅសង្វៀន Kun Khmer Grand Champion នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១១ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអាចចូលទស្សនាដោយសេរីបាន។ជាមួយគ្នានេះ ក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន, ផេក TOWN FULL HDTV និង TOWN SPORTS ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២