ភេតផាត់ធេ កីឡាករឡាវ មកលេងម្ដង ត្រូវអេលីត សេងទ្រី ស្វាគមន៍ឡើងទក់សាច់ !

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ អ្នកលេងកែងវ័យក្មេងអេលីត សេងទ្រី លេងកីឡាករមកពីប្រទេសឡាវយ៉ាងចាស់ដៃ នៅក្នុងការប្រកួតគូមិត្តភាពអន្តរជាតិលើសង្វៀន WORKZ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ កីឡាករអ្នកលេងកណ្ដាប់ដៃ និងកែងរូបនេះ បានប្រើប្រាស់ទាំងកែង ទាំងជង្គង់វាយសន្ធប់ទៅលើកីឡាករមកពីប្រទេសឡាវភេត ផាន់ធេ ឲ្យរាប់នៅក្នុងទឹកទី ២។

ទាំងបីទឹកពេញអេលីត សេងទ្រី បានវាយគ្របដណ្ដប់ទៅលើកីឡាករមកពីប្រទេសឡាវ ស្ទើរតែគ្រប់ទឹក ធ្វើឲ្យកីឡាករឡាវដកឃ្លាចេញអាវុធរបស់គេមិនរួច ដោយសារតែការប្រើប្រាស់ក្បាច់វាយរបស់សេងទ្រី លឿនរហ័សខ្លាំងពេក។

យ៉ាងណាមិញ ទោះបីជាកីឡាករអេលីត សេងទ្រី សម្រុកខ្លាំងរហូតដល់កីឡាករមកពីប្រទេសឡាវ ស្ទើរតែមិនអាចប្រកួតបន្តទៀតបាន ប៉ុន្តែកីឡាកររូបនេះ ក៏ខ្លាំងមិនធម្មតា ទប់កណ្តាប់ដៃធ្ងន់ៗ របស់សេងទ្រីជាប់រហូតដល់ផុតទឹកក្រោយបញ្ចប់ការប្រកួតកីឡាករអេលីត សេងទ្រី បានយកឈ្នះកីឡាករមកពីប្រទេសឡាវដោយពិន្ទុ ។ការប្រកួតគូនេះបានធ្វើឱ្យអ្នកមកទស្សនាផ្ទាល់ ​ក៏ដូចជាអ្នកទស្សនាការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ថោន និងបណ្តាញសង្គមមានការជក់ចិត្តយ៉ាងខ្លាំង៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២