ភ្នំពេញ៖ បន្ទាប់ពីបាត់មុខលើសង្វៀនថោនមួយរយៈ នៅថ្ងៃសៅរ៍ទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ចុងសប្តាហ៍នេះ គីងកុងកូនកាត់ម៉ានូ សិល្បៈ នឹងប៉ះជាមួយកីឡាករ ផាយ៉ាកដាំ ជាកីឡាករលំដាប់ប្រទេសប្រទេសថៃ។សង្ឃឺមថា ម៉ានូ សិល្បៈនឹងមិនធ្វើឱ្យអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

កីឡាករទាំងពីររូបនេះមិនធ្លាប់ប៉ះគ្នាពីមុនមកនោះទេ ប៉ុន្តែអ្នកប្រដាល់ដែលជាម្ចាស់ខ្សែក្រវ៉ាត់ជាច្រើនស្ថាប័នមកពីប្រទេសថៃរូបនេះ ធ្លាប់បានជួបប្រកួតជាមួយកីឡាករជើងខ្លាំងកម្ពុជា ព្រំ សំណាងរួចមកហើយ ។
ក្រឡេកមកមើល ម៉ានូ សិល្បៈរបស់យើងវិញ មួយរយៈពេលចុងក្រោយនេះ ឃើញថាមានសន្ទុះគាំទ្រច្រើនពីសំណាក់មហាជន ទាំងភាពក្រមិចក្រមើម និងបច្ចេកទេសក្នុងការប្រកួតនៅលើសង្វៀន។បច្ចុប្បន្នម៉ានូ គឺជាកីឡាករដែលកំពុងតែមានប្រជាប្រិយភាពនៅក្នុងប្រភេទទម្ងន់ធ្ងន់ ៨៥ គីឡូក្រាម។

មហាជនគ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំទស្សនាការប្រកួតនេះ ដោយពួកគេចង់ដឹងថា តើម៉ានូ សិល្បៈ អាចយកឈ្នះខ្លាកំណាច មកពីប្រទេសថៃផាកយ៉ាកដាំបានដែរ ឬក៏យ៉ាងណា?។កុំភ្លេច ជួបគ្នានៅថ្ងៃសៅរ៍ទី ១៦ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ៧ យប់តទៅ។បងប្អូនអាចចូលទស្សនាដោយសេរីនៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,ផេក TOWN FULL HDTV និងផេក Town Sportsផងដែរ ៕

ដោយ៖ វិកគី

