សង្វៀន Wurkz ប្រដាល់គុនខ្មែរមកវិញហើយ សុទ្ធតែកំពូលអ្នកលេងកណ្ដាប់ដៃ ជង្គង់ហោះ កែងពិឃាដ

ភ្នំពេញ ៖ អវត្តមានមួយសប្តាហ៍ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសប្តាហ៍នេះសង្វៀនWurkzប្រដាល់គុនខ្មែរបានវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនជាថ្មីម្ដងទៀត ព្រមជាមួយវត្តមានកីឡាករ កីឡាការិនីគុនខ្មែរកំពូលៗឡើងមកជម្រះបញ្ជីគ្នាឱ្យដឹងស ខ្មៅ នៅលើសង្វៀននាចុងសប្តាហ៍នេះ ។

វត្តមានកីឡាករ កីឡាការិនីដែលនឹងឡើងមកតតាំងគ្នា ជាមួយកីឡាករ កីឡាការិនីមកពីតាមបណ្ដាប្រទេសនានា  នៅលើសង្វៀនWurkzប្រដាល់គុនខ្មែរ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ថោននាចុងសប្តាហ៍នេះរួមមាន៖

ការប្រកួតលក្ខណៈច្បាប់គុនខ្មែរប្រាំទឹក៖

-កីឡាករ សៅ សេងហុង  ប៉ះជាមួយ ម៉ាលី ខ្លាតូច។

-កីឡាករ មិត្ត ចាន់មើយ  ជួបប្រកួតជាមួយ ឃីម ថន។

-កីឡាករ សេក ចៅជូត  មកសាកកណ្តាប់ដៃជាមួយ រិទ្ធី សុជាតិ។

ដោយឡែកសម្រាប់ការប្រកួតច្បាប់គុនខ្មែរបីទឹកលក្ខណៈអន្តរជាតិវិញ៖

– កីឡាការិនី សី វិច្ឆិកា  ឡើងមកប្តូរកណ្តាប់ដៃជាមួយ ណងនេន យ៉តថានុង កីឡាការនីជារីងខ្លាំងមកពីថៃ

– កីឡាករ ឡុង សំណាង  ប្រកួតជាមួយ ប៉អ៊ូលថៃ អ.អាឃុម មកពីប្រទេសថៃ ។

កុំភ្លេចជួបគ្នានៅសង្វៀន WURKZ ប្រដាល់គុនខ្មែរដែលធ្វើការប្រកួតនៅស្ថានីយទូរទស្សន៍ TOWN FULL HDTV និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports  នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២