មិនធម្មតាក្រុមបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ យកឈ្នះក្រុមខ្លាំងបឹងកេតក្នុងលទ្ធផល២-១

ភ្នំពេញ ៖ ក្រុមបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានយកឈ្នះ២ទល់នឹង១  ទៅលើក្រុមបាល់ទាត់បឹងកេត  ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់នៅកីឡដ្ឋាន KMH Park ចំនួន២៣៧៨នាក់ នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣ សប្តាហ៍ទី៨ នាថ្ងៃអាទិត្យ ទី២២ ខែតុលានេះ។

សកម្មភាពការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរ ម្ចាស់​ផ្ទះអាយអេសអាយ ដង្កោសែន​ជ័យ រក​បាន​៣​ពិន្ទុ​ពេញ​តាម​រយៈ​ជ័យជម្នះ​ដោយ​លទ្ធផល ២-១ លើ​បឹងកេត។ ២​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ Ndongo Villy ទាំង​ពីរ​គ្រាប់​នៅ​នាទី​១៦ និង​៧២ ខណៈ​១​គ្រាប់​របស់ Golubovic Stefan នៅ​នាទី​ទី​៥៤។

គួរជម្រាបផងដែរថា ក្រោយពីយកឈ្នះលើក្រុមបឹងកេត ២-១ នៅឯកីទ្បដ្ឋាន AIA KMH PARK កាលពីម្សិលមិញ ក្រុមដែលមានមូលដ្ឋាននៅផ្លូវវែងស្រែងនេះ បានទ្បើងមកលេខរៀងទី៧ ដោយមាន១០ពិន្ទុស្មើគ្នានឹងក្រុមលេខ៥ព្រៃវែង FC និងលេខ៦ ក្រុមTiffy Army FC ដែលពួកគេសុទ្ធតែចាញ់ក្នុងការប្រកួតសប្តាហ៍ទី៨។

ចំណែកឯក្រុមបឹងកេត បន្ទាប់ពីចាញ់ការប្រកួតខាងលើនេះ ក៏ធ្លាក់ទៅលេខរៀងទី៤ ស្របពេលក្រុមវិសាខា ដែលយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ២-១ នៅក្នុងដី ទ្បើងមកលេខ៣ តាមពីក្រោយក្រុមភ្នំពេញក្រោន ជាក្រុមលេខ២ ចំនួន៦ពិន្ទុ និងក្រុមឈរកំពូលតារាងព្រះខ័នរាជស្វាយរៀងចំនួន៩ពិន្ទុ៕

   

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២