សង្វៀន Wurkz Kun Khmer ស្អែកនេះ ដឹងតែរញ្ជួយប្រឹថពីហើយ ប្រមូលផ្តុំសុទ្ធតែកំពូលអ្នកលេងគុនខ្មែរ

ភ្នំពេញ៖ ការប្រកួតនៅលើសង្វៀនWurkz Kun Khmer នាថ្ងៃទី២៨ ខែតុលាស្អែកនេះ ប្រមូលផ្តុំទៅដោយអ្នកលេងគុនខ្មែរទាំងជាតិ និងអន្តរជាតិ ចម្រុះជាតិសាសន៍បានណាត់ជួបគា្នសាកកណ្តាប់ដៃ នៅលើសង្វៀនប្រាំបីទិសដែលនាំមកជូនដោយស្ថានីយ៍ទូរទស្សន៍ថោន និងមានតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គូប្រកួតសរុបនៅលើសង្វៀន Wurkz ប្រដាល់គុនខ្មែរ នាថ្ងៃស្អែកនេះ៖

-ការប្រកួត Kun Khmer Rules (5 Round)គឺជាការជួបគ្នារវាងកីឡាករឡុង សេងថង ជួបប្រកួតជាមួយ ចិត្រ សុភី។ហើយកីឡាករសៅយ៉ាន់ វិសាល មកសាកកណ្តាប់ដៃជាមួយ ប្រាក់ ចិត្រា។

-ការប្រកួតលក្ខណះMMA Rules គឺជាការជួបគ្នារវាងអ្នកលេងមុខតាន់ រិន សារ័ត្ន ជួបប្រកួតជាមួយ កីឡាករ ថាណាវ៉ាត់ មកពីប្រទេសថៃ។

-ការប្រកួតគូ Kun Khmer Rules (3 Round)គឺជាការជួបគ្នារវាងកីឡាករ ឡៅ សៃណេត ណាត់ជួបសាកកណ្តាប់ដៃជាមួយ កីឡាករ ខាវី KH យិម មកពីប្រទេសឡាវ និងគូឯកចុងក្រោយកីឡាករ ចាន់ ប៊ុនហឿន ត្រូវប៉ះជាមួយ កីឡាករណាបរ៉ុត លីមជីត ។

កុំភ្លេចជួបគ្នានៅសង្វៀន WURKZ ប្រដាល់គុនខ្មែរ ដែលនឹងធ្វើការប្រកួតនៅស្ថានីយទូរទស្សន៍ TOWN FULL HDTV និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,នៅលើហ្វេសប៊ុកផេក Town Full HDTV WURKZ និង Town Sports នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧យប់តទៅ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២