កីឡាករ Leo Messi ក្រសោបបានពាន Ballon d’Or លើកទី៨ ដែលពានរង្វាន់កីឡាករល្អបំផុតលើលោក

ភ្នំពេញ៖ Lionel Messi បានឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ជាកំណត់ត្រាលើកទី៨ ក្នុងអាជីព ដោយ ប្រជែងឈ្នះ Erling Haaland ខ្សែប្រយុទ្ធ Manchester City ដែលជាម្ចាស់ពានកីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ Messi ចាត់ទុកការទទួលបាន Ballon d’Or ឆ្នាំ២០២៣ ដោយសារសំណាងបានលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន។

Messi ធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or លើកចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០២១ បានដើរតួរយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យបានឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ នៅពេលដែលក្រុមអាហ្សង់ទីនបានបំបាក់ក្រុមជើងឯកឆ្នាំ ២០១៨ បារាំង នៅការប្រកួតផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅប្រទេសកាតា។

សមិទ្ធិផលដែលរុញច្រាន Messi រហូតបានឈ្នះពានរង្វាន់លើកទី៨ ជាកំណត់ត្រានេះ ដោយរូបគេបានបង្ហាញខ្លួនយ៉ាងអស្ចារ្យសម្រាប់ក្រុមអាហ្សង់ទីន កាល World Cup 2022ដោយគេបានឈ្នះពានរង្វាន់នេះ រួមជាមួយនឹងការរកបានពានរង្វាន់កីឡាករល្អប្រចាំព្រឹត្តិការណ៍ Golden Ball និងស្បែកជើងប្រាក់ ក្រោយពីរូបគេរកបាន ៧គ្រាប់ និងបញ្ជូន ៣គ្រាប់ក្នុងការប្រកួត។

សូមជម្រាបផងដែរថា ក្រៅពី World Cup ខ្សែប្រយុទ្ធដែលជាប្រធានក្រុមថ្មីរបស់Inter Miami ក៏បានឈ្នះពានរង្វាន់ Ligue 1 ជាមួយនឹងក្លឹប Paris Saint Germain មុនពេលចាកចេញផ្លាស់ទៅកាន់ទឹកដីអាម៉េរិក ដែលជាទីកន្លែងរូបគេបានជួយក្រុមស្ថិតក្នុង Major League Soccer ឈ្នះពានរង្វាន់លើកដំបូង Leagues Cup ដែលជាពានរង្វាន់ដំបូង៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២