សប្បាយភ្នែកទៀតហើយ! សង្វៀន Ganzberg រាជសីគុនខ្មែរសប្តាហ៍នេះ ប្រមូលផ្តុំសុទ្ធតែកីឡាករជើងខ្លាំង កំពូលអ្នកលេងកែងឆេះ និងជង្គង់ហោះ

ភ្នំពេញ៖ Ganzberg រាជសីគុនខ្មែរ ដែលជាសង្វៀនប្រដាល់គុនខ្មែរដ៏ថ្មីសន្លាងមួយទៀតរបស់ស្ថានីយទូរទស្សន៍ថោន ដោយមានកិច្ចសហការឧបត្ថម្ភពី GANZBERG BEER  ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយ និងផ្ដល់ឱកាសឲ្យកីឡាករគុនខ្មែរ ដែលខិតខំហ្វឹកហាត់អស់រយៈកាលជាច្រើនឆ្នាំមកនោះ បានចូលរួមប្រកួតនៅលើសង្វៀនដ៏ធំមួយនេះ ដើម្បីបានបង្ហាញពីសមត្ថភាពរបស់ខ្លួនទៅកាន់អន្តរជាតិ។

សប្តាហ៍ទី២នៃការប្រកួតប្រដាល់គុនខ្មែរលើសង្វៀនថ្មីនេះបានឈានចូលមកដល់ទៀតហើយ បើនិយាយពីវត្តមានកីឡការ និងគូប្រកួតវិញសុទ្ធតែជើងខ្លាំងនៅលើសមរភូមិក្បាច់គុនទាំងជាតិ និងអន្តរជាតិ។

សមាសភាពកីឡាករនៅក្នុងការប្រកួត Ganzberg រាជសីគុនខ្មែរ សប្តាហ៍នេះរួមមាន៖ ការប្រកួតមិត្តភាពគុនខ្មែរបើកឆាកគឺជាការជួបគ្នារវាងកីឡាករហ៊ុន ឈុនហេង ប៉ះជាមួយអេលីត ប៊ុនតុង ។ គូមិត្តភាពអន្តរជាតិលក្ខណៈ Kickboxing កីឡាករគុនខ្មែរ សុខ រិទ្ធ ជួបប្រកួតជាមួយ វីដាណា ចាយសុនម៉ាក (VEDANA JAYSON MARK) កីឡាករមកពីប្រទេសហ្វីលីពីន។ គូមិត្តភាពអន្តរជាតិគុនខ្មែរ កីឡាករឃីម បូរ៉ា ប៉ះជាមួយ ភេតឆាមេតម៉ៃ (PERCHMEDMAI) មកពីប្រទេសថៃ។

ហើយក៏មានការប្រកួតគូដណ្តើមខ្សែក្រវាត់ វគ្គសន្សំពិន្ទុ ពូលA ជុំទី១ សង្វៀន GANZBERG រាជសីហ៍ KUN KHMER ផងដែរគឺកីឡាករអ្នកលេងមុខស្ព័ន ធន់ អៀងឡៃ ជួបប្រកួតជាមួយ រិន ដេវីត។ចំណែកឯរាហ៊ូប្រាក់ ស៊ន រ៉ាគីម ប៉ះជាមួយខ្លាចាស់ ឡុង ជិន។

កុំភ្លេចជួបគ្នានៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨យប់តទៅ នៅស្ថានីយទូរទស្សន៍ថោន។ជាមួយគ្នានេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,​ នៅលើហ្វេសប៊ុកផេក TOWN FULL HDTV,TOWN SPORTS និង BEER GANZBERG ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២