តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​ប្រេងសាំង​ធម្មតារក្សាតម្លៃ៤,១៥០រៀលដដែល ខណៈប្រេងម៉ាស៊ូតបានចុះថ្លៃមកនៅ ៤,១០០រៀលក្នុង១លីត្រ​

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ ចេញផ្សាយនៅ​ព្រឹកថ្ងៃ​ទី២១ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១​ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​ប្រេងសាំងធម្មតា​ រក្សាតម្លៃ​ដដែល​ ខណៈ​ប្រេងម៉ាស៊ូតបានចុះថ្លៃ​ ៥០រៀល។ ដូច្នេះ​តម្លៃប្រេងសាំងធម្មតាដែលត្រូវលក់គឺតម្លៃ ៤,១៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,១០០រៀលក្នុង១លីត្រ។

​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដដែលបានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ​២០២៣ នឹងត្រូវ​លក់ ៤.៤១៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា EA92 និង ៤.៣៦៧រៀល ក្នុង​១​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​DO50ppm។

​សូមជម្រាបផងដែរថា​ ពាក់ព័ន្ធ​នឹង​បញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅរបស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅតែ​បន្ត និង​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន ៤​សេន​ដុល្លារ​ក្នុង​១​លីត្រដដែល។

ដូច្នេះ​ថ្លៃ​លក់រាយ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ដូចគ្នា​ខាងលើនេះ សម្រាប់​ប្រេងសាំង​ធម្មតា​ ដែល​នឹងត្រូវ​ដាក់លក់​រាយ​នៅ​កម្ពុជា​ក្នុងតម្លៃ ៤.១៥០រៀល ក្នុង​១​លីត្រ និង​ប្រេងម៉ាស៊ូតតម្លៃ​​ ៤.១០០រៀល ក្នុង​១​លីត្រ​៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២