ភ្ញាក់ផ្អើលខ្លាំង! ក្រៅពីអាជីពជាកីឡាករគុនខ្មែរដ៏លេចធ្លោហើយនោះ បឺត សង្ឃឹម ចេញបទចម្រៀងនៅក្នុងផលិតកម្មថោនធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ ហើយលាន់មាត់សរសើរថាពីរោះគ្រប់គ្នា(មានវីដេអូ)

ភ្នំពេញ៖ ជើងខ្លាំងគុនខ្មែរ និងជាកីឡាករចិត្តត្រជាក់ទូច រ៉ាឆាន់ ឬបឺត សង្ឃឹម ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ នៅកម្ពុជាអំឡុងខែឧសភាឆ្នាំមុននោះ កីឡាករ IQ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២ជំនាន់ បានបង្កការភ្ញាក់ផ្អើលសារជាថ្មី ក្រោយពីអ្នកគាំទ្របានឃើញវីដេអូចម្រៀងរបស់គេ ដែលបង្ហោះដោយផលិតកម្មថោន ព្រមជាមួយនឹងការច្រៀងចម្រៀងដ៏ពីរោះក្រអួនក្រអៅរបស់អ្នកប្រដាល់គុនខ្មែររូបនេះ ប្រៀបបីដូចជាអ្នកចម្រៀងអាជីពរាប់ឆ្នាំមកហើយអ៊ីចឹង។

បទចម្រៀងដ៏ពីរោះ ពោរពេញទៅដោយមនោសញ្ជេតនាស៊ីជម្រៅ ទាន់សម័យ ពេញនិយមរបស់កីឡាករគុនខ្មែរលំដាប់ប្រទេសរូបនេះទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់យុវវ័យ។បទចម្រៀងរបស់កីឡាករបឺត សង្ឃឹមមានចំណងជើងថា« ចង់មាន friend»ទើបតែបង្ហោះនាវេលាម៉ោង៥ល្ងាចថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2024 នៅលើផេកហ្វេសប៊ុកផលិតកម្មថោន បើគិតត្រឹមវេលាម៉ោង១រសៀលថ្ងៃទី៨ ខែកុម្ភៈនេះ បទចម្រៀងរបស់កីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ ដោយមានអ្នកចុច like, share និងcommentយ៉ាងច្រើន។ជាមួយគ្នានោះ ក៏មានអ្នកចូលទស្សនា និងស្តាប់កម្សាន្តរហូតដល់ទៅជាង ៣២២K ឯណោះ ពិតជាមិនធម្មតាមែន។

មានអ្នកគាំទ្រខ្លះ បានចូលខំមិនថា ពិតជាពីរោះខ្លាំងណាស់អាយដល។រីឯអ្នកគាំទ្រមួយចំនួនទៀតក៏បានសរសេរថា ពីរោះមានន័យខ្ញុំចូលចិត្តម៉ាយអាយដល។ ខ្លះទៀតក៏បានខំមិនថា ច្រៀងក៏ពីរោះ វ៉ៃក៏ល្អ អាយដល ។

បឺត សង្ឃឹម ហាក់បីដូចជាមានយីអ៊ុនហក់ឡើងខ្លាំង ក្រោយពីបង្ហោះនូវវីដេអូចម្រៀងមួយនេះ ព្រមជាមួយនឹងការសម្ដែងកាយវិការពោរពេញទៅដោយសមត្ថភាព និងមនោសញ្ចេតនាអមជាមួយនឹងការតែងខ្លួនយ៉ាងស្រស់សង្ហាប្រៀបបីដូចជាតារាចម្រៀងអាជីពដូច្នោះដែរ។

សូមទស្សនាកម្សាន្តជាមួយវីដេអូចម្រៀងរបស់កីឡាករគុនរូបនេះ៖

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២