កម្ពុជាគ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លារសម្រាប់ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មពី២០២៣-២០៣៣

រដ្ឋាភិបាលកម្ពុជាមានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មកម្ពុជាពី២០២៣-២០៣៣ ដែលមានគម្រោងវិនិយោគសរុបចំនួន ១៧៤គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លារអាមេរិក។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ASEAN Business Council) ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូថា កម្ពុជាមានច្បាប់វិនិយោគដែលបើកចំហរទូលាយជូនវិនិយោគិន ពីគ្រប់បណ្ដាប្រទេសទាំងអស់។ហើយជាមួយគ្នានោះ កម្ពុជាក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មកម្ពុជាពី២០២៣-២០៣៣ ដែលក្នុងផែនការនេះ មានគម្រោងវិនិយោគសរុបចំនួន ១៧៤គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លាអាមេរិក៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២