មិនធម្មតា! យប់ម៉ិញនេះ ធឿន ធារ៉ា ប៉ះថ្នាំខ្លាំងមកពីប្រទេសបេឡារុស ឈ្នះមែន ប៉ុន្តែលោហិតហូរស្រោចខ្លួន និងដេរជាង១០ថ្នេរ

ភ្នំពេញ៖ ផ្អើលអស់ឋានទាំងបីដ៏ក្រើកសង្វៀន Ganzberg រាជសីហ៍គុនខ្មែរ នៅខេត្តតាកែវយប់មិញនេះ ដោយធឿន ធារ៉ាធ្វើឲ្យអ្នកគាំទ្រទាំងនៅទឹកដីខេត្តតាកែវផ្ទាល់ និងអ្នកគាំទ្រនៅតាមគេហ៍ដ្ឋានបានចូលទស្សនាតាមរយៈការឡាយផ្ទាល់រហូតដល់ជិត៤០០K ដោយមិនពព្រិចភ្នែក ស្ទើរតែមិនដកដង្ហើម ដោយសារតែការប្រកួតមួយនេះមានភាពតានតឹងខ្លាំងខុសពីការប្រកួតសព្វដង ដែលធឿន ធារ៉ា បានឆ្លងកាត់។

ជំនួបការប្រកួតគូម៉ារ៉ាតុងរវាងកីឡាករបួនប្រទេស ក្នុងនោះមានកីឡាករកម្ពុជាយើង កូរ៉េ បេឡារូស និងអឺរ៉ង់។ នៅក្នុងជុំទី ១ កីឡាករធឿនធារ៉ាប៉ះជាមួយនឹងកីឡាករមកពីប្រទេសកូរ៉េ គីម ហ៊ីយុនជុន ហើយមិនចំណាយកម្លាំងនោះទេ ដោយធារ៉ាផ្ដាច់កីឡាករកូរ៉េត្រឹមទឹកទីមួយ តាមរយៈការប្រើប្រាស់កណ្ដាប់ដៃរបស់ខ្លួន បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ រងចាំការប្រកួតរវាងកីឡាករអ៊ីរ៉ង់ និងបេឡារូស។

ក្រោយមកទៀតការប្រកួតរវាងកីឡាករប៉ាវែល មកពីបេឡារូស ជាមួយនឹងហាសសាន់ មកពីប្រទេសអឺរ៉ង់ក៏បញ្ចប់ទៅត្រឹមទឹកទីមួយ ដោយជើងខ្លាំងប៉ាវែល បានយកឈ្នះទៅលើកីឡាករមកពីប្រទេសអ៊ីរ៉ង់ ដូច្នេះកីឡាកររូបនេះត្រូវជួបប្រកួតជាមួយធឿន ធារ៉ា នៅក្នុងគូឯកចុងក្រោយនៃជំនួបការផ្ដើមពានរង្វាន់ពីGanzberg។

ក្រឡេកទៅមើលការប្រកួតគូផ្ដាច់ព្រាត់រវាងកីឡាករធឿន ធារ៉ា និងកីឡាករប៉ាវែលរបស់បេឡារូស ដែលកំពុងតែឆក់យកប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រគុនខ្មែរ ដោយសារតែអាកប្បកិរិយានៃការគោរពមកកាន់កម្ពុជា ជាពិសេសព្រមជាមួយសមត្ថភាពនៃការប្រកួតនៅលើសង្វៀនដ៏អស្ចារ្យរបស់កីឡាកររូបនេះផងដែរ។

ក្នុងការប្រកួតដ៏តានតឹង ធឿន ធារ៉ា បានយកឈ្នះកីឡាករជើងខ្លាំងមកពីបរទេសរូបនេះនៅក្នុងទឹកទីបី ដោយក្នុងនោះកីឡាករគុនខ្មែរពូថៅដៃធឿន ធារ៉ា បែករហូតទៅដល់ ២ កន្លែងឯណោះ ដេរជាង ១០ ថ្នេរ ។តែកណ្ដាប់ដៃចុងក្រោយ ដែលធ្វើឲ្យធារ៉ាមានប្រៀបទៅលើកីឡាករបរទេសប៉ាវិលគឺការប្រើកណ្តាប់ដៃវាយទៅលើពស់ទឹកយ៉ាងដំណំធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់រហូតដល់ទៅពីរដង ហើយនៅចុងទឹកទីបី ធឿន ធារ៉ាបានប្រើកណ្តាប់ដៃវាយទៅលើកីឡាករជើងខ្លាំងបរទេសរូបនេះទៀតរហូតក្រោកតដៃលែងរួច ធ្វើឲ្យលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង។

គួរជម្រាបផងដែរថា ការប្រកួតនេះធ្វើឲ្យអ្នកគាំទ្រមានមោទនភាពចំពោះការតស៊ូរបស់កីឡាករគុនខ្មែរធឿន ធារ៉ាខ្លាំងមែនទែន មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ ក៏កីឡាកររូបនេះអាចកែប្រែស្ថានការណ៍ឱ្យត្រឡប់មកល្អប្រសើរឡើងវិញបាន ហើយនៅស៊ូរហូតដល់ផ្តួលដៃគូប្រកួត និងទទួលបានជោគជ័យកាលពីយប់ម៉ិញនេះ។

សូមជម្រាបផងដែរថា បន្ទាប់ពីយកឈ្នះ នៅលើសង្វៀនក្នុងព្រឹត្តិការណ៍ប្រកួតយប់ម៉ិញនេះ ធារ៉ាទទួលបានពានរង្វាន់មួយពីកម្មវិធី អមជាមួយប្រាក់រង្វាន់ចំនួន ២០ លានរៀលផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២