អ្នកណាមិនរំភើប បើនៅសុខៗបានឃើញអាយដលតាំងពីតូចពិតៗផ្ទាល់ភ្នែកលើឆាក GANZBERG តន្រ្តីលំដាប់ពិភពលោក

ភ្នំពេញ៖ អ្នកគាំទ្រស្រែកហ៊ោរឡើងកងរំពង កក្រើកទីក្រុងកោះពេជ្រ  ក្រោយពីក្រុមហ៊ុន GANZBERG បាននាំយកកំពូលតារាចម្រៀងលំដាប់ពិភពលោកពីប្រទេសកូរ៉េ Oppa PSY មកជួបអ្នកគាំទ្រនៅកម្ពុជាផ្ទាល់ៗ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

គ្រាន់តែការប្រគំតន្ត្រីដ៏ធំបញ្ចប់ភ្លាម អ្នកគាំទ្របានចូលខំមិន សសើរ និងអរគុណ GANZBERG ដែលបានរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោក នាំយកកំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាពរូបនេះមកកាន់កម្ពុជា មិនតែប៉ុណ្ណោះក៏មានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗនៅក្នុងស្រុកយើងជាច្រើនទៀត នាំយកភាពសប្បាយរីករាយ ពោរពេញទៅដោយអនុស្សាវរីយ៍ ជាច្រើនសម្រាប់អ្នកគាំទ្រក្រុមហ៊ុនGANZBERG និងវត្តមានតារាសិល្បៈទាំងជាតិ និងអន្តរជាតិគ្រប់រូប ។

បើទោះបីជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្របានឈររង់ចាំទទួលស្វាគមន៍វត្តមាន តារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះរូបនេះ ដោយក្តីរំភើប  និងបានរាំលេងយ៉ាងសប្បាយរីករាយក្រោមដំណក់ទឹកភ្លៀង ជាមួយនឹងបទភ្លេងញាក់កន្ត្រាក់អារម្មណ៍ ការសម្ដែងរបស់តារាសិល្បៈ ការបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរ ការសម្ដែងក្បាច់គុនល្បុក្កតោ  ព្រមជាមួយនឹងឆាកប្រគំតន្ត្រីយ៉ាងស្រស់ស្អាត លាយឡំជាមួយភ្លើងពណ៌ឆើតឆាយ មានឌីជេចាក់ភ្លេងរាំកម្សាន្តសប្បាយរហូតដល់បញ្ចប់ការប្រគំតន្ត្រី។

គួរជម្រាបជូនផងដែរថា GANZBERG បានរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោក មិនតែប៉ុណ្ណោះនាំយកគុនខ្មែរទៅកាន់កម្រិតពិភពលោក តាមរយៈការរំលេចរូបភាពគុនខ្មែរ នៅលើផ្ទាំងLEDដ៏ស្រស់ស្អាតនៃឆាកប្រគំតន្ត្រីខ្នាតយក្ស ដើម្បីធ្វើការផ្សព្វផ្សាយគុនខ្មែរទៅកាន់អន្តរជាតិថែមទៀតផង ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២