បង្ក្រាបបានមួយសំបុកទៀតហើយ ជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនទៀត

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ App Nodrug ។

ក្រោយពីបានស្រាវជ្រាវ ជាច្រើនសប្តាហ៍ មកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបានកំណត់ទីតាំងខាងលើ និងបានធ្វើការបង្ក្រាប ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវកែច្នៃ) និងមានបង្កប់ល្បែងស៊ីសងខុសច្បាប់(ហ្គេមចូគឺ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៤នាក់ ភេទប្រុស (មានសារធាតុញៀន)។

វត្ថុតាងដកហូតបានរួមមាន៖

១.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

២.ដាវកែច្នៃចំនួន០១ និងកាំបិត ចំនួន០៦។

៣.កន្ត្រៃកាត់ដែក ចំនួន០១។

៤.ស្លាកលេខម៉ូតូ ចំនួន០១។

៥.ទូរស័ព្ទដៃ ចំនួន០២គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២