ហេតុការណ៍ផ្ទុះចំនួន ២ លើកដ៏កក្រើកនៅតំបន់កំពង់ផែនៃរដ្ឋធានីនៃប្រទេសលីបង់ ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៧៨នាក់ស្លាប់ និងរាប់ពាន់នាក់រងរបួស

(លីបង់)៖ ហេតុការណ៍ផ្ទុះដ៏កក្រើកចំនួនពីរលើកនៅទីក្រុងបេរូត (Beirut) របស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ សីហានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់៧៨នាក់ និងធ្វើឲ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស ព្រមទាំងបណ្តាឲ្យរញ្ជួយបាក់ខូចខាតអគារជាច្រើននៃទីក្រុងបេរូត(Beirut)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្ត្រីសុខាភិបាលលីបង់លោក Hamad Hasan បានប្រាប់រ៉យទ័រថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៨ នាក់ស្លាប់និងជិត ៤០០០ នាក់ផ្សេងទៀតរងរបួស។ លោកបាននិយាយថា “មានមនុស្សជាច្រើនបានបាត់ខ្លួនរហូតមកដល់ពេលនេះ។ ប្រជាជនកំពុងស្នើសុំផ្នែកសង្គ្រោះបន្ទាន់ដើម្បីស្វែងរកសមាជិកគ្រួសាររបស់ពួកគេ ហើយវាពិបាកក្នុងការរុករកនៅពេលយប់ពីព្រោះមិនមានអគ្គិសនីត្រូវបានកាត់ផ្តាច់ស្ទើតែទាំងស្រុង” ។ មនុស្សរាប់រយនាក់ដែលបានរងរបួសនៅក្នុងការផ្ទុះកំពង់ផែនៃទីក្រុង Beirut ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតនៅតែជាប់នៅក្នុងអគារដែលរងការខូចខាតដោយការផ្ទុះនេះនៅឡើយទេ។ យើងកំពុងប្រឈមនឹងគ្រោះមហន្តរាយ ពិតហើយើងត្រូវការពេលវេលាដើម្បីវាយតម្លៃពីទំហំនៃការខូចខាត។

សូមជម្រាបថា រដ្ឋាភិបាលលីបង់នៅមិនទាន់បានចេញផ្សាយជាផ្លូវការពីមូលហេតុដែលបណ្តាលឲ្យមានការផ្ទុះដ៏កក្រើកនេះនៅឡើយនោះទេ។ ហេតុការណ៍ផ្ទុះឡើងពេលនេះ បានធ្វើឲ្យរញ្ជួយដល់ផ្នែកជាច្រើននៃរដ្ឋធានីរបស់លីបង់ ដែលបណ្តាឲ្យការខូចខាតមានទំហំធំផងដែរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២