បើឆាកសង្វៀនថ្មី សប្តាហ៍ទី១ភ្លាម! ការប្រកួតជម្រុះសន្សំពិន្ទុដណ្ដើមខ្សែក្រវ៉ាត់ ស.ន្ល.ប់តាំងពីគូទី១ដល់គូចុងក្រោយ

ភ្នំពេញ៖ អស់ទាស់តែម្តង គ្រាន់តែប្ដូរមុខមាត់សង្វៀនដើម្បីថែមសោភ័ណភាពក្នុងកម្មវិធីCambodia Mas Fight សម្រាប់រដូវការថ្មីការប្រកួតជម្រុះសន្សំពិន្ទុដើម្បីដណ្ដើមខ្សែក្រវ៉ាត់IPCCរដូវកាលថ្មីនេះ ការប្រកួតមានសន្លប់គ្រប់គូរ តាំងពីគូទីមួយ រហូតដល់គូឯក កាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះ ។

ការប្រកួតដ៏ជក់ចិត្តស្ទើរតែគ្រប់គូ កីឡាករគុនខ្មែរ បានប្រកួតអស់ពីសមត្ថភាពយកជ័យជំនះ បន្ថែមពីនោះ ក៏មានកីឡាករចិន បានផ្ដួលកីឡាករជើងខ្លាំងគុនខ្មែរ ដោយក្រសោបបានប្រាក់រង្វាន់បន្ថែមពីការប្រកួត១ទឹក ៩ នាទីថែមទៀតផង ។

គ្រាន់តែបើកឆាកសប្តាហ៍ដំបូង លោហិតហូរស្រោចលើសង្វៀន បែកទាំងកីឡាករគុនខ្មែរ បែកទាំងកីឡាករបរទេស អ្នកគាំទ្រអង្គុយមិនជាប់សង្វៀននោះឡើយ ក្រោកឡើងទះដៃស្រែកហ៊ោរ បង្ហាញពីការពេញចិត្តការប្រកួតនៅក្នុងកម្មវិធីMas Fight កាលពីម្សិលមិញនេះជាខ្លាំង ។

គួរជម្រាបផងដែរថា កម្មវិធីCambodia Mas Fight បានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្នុងនោះទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនខ្មែរប៊ែរវើរីជីស ដែលមានCambodia Beer ។

កម្មវិធីមួយនេះរៀបចំឡើងជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង៣រសៀលតទៅ ក្នុងនោះអ្នកគាំទ្រអាចមកទស្សនាបានដោយសេរី ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV ,ទំព័រហ្វេសប៊ុក Town Full HDTV, TOWN FM 102.25 និង CAMBODIA BEER ផងដែរ៕

      

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២