ភ្នំពេញ៖ ធ្លាប់តែប៉ះគេ ផ្ដួលគេ ដោយប្រើប្រាស់ក្បាច់កណ្ដាប់ដៃ និងកែង ចាំមើលៗប៉ះគ្នាលើកនេះ តើដំរីភ្លុកពិឃាតផល សោភ័ណ្ឌ អាចធ្វើបានទៀតដែរ ឬយ៉ាងណា បើកីឡាករដែលប៉ះជាមួយរូបគេនោះ ជាអ្នកពូកែកណ្តាប់ដៃដូចគ្នា។


សប្តាហ៍នេះ ស៊េរីចាស់របស់យើងនឹងត្រូវឡើងតតាំងកណ្ដាប់ដៃជាមួយអ្នកពូកែដៃមកពីប្រទេសចិន ដែលប្រវត្តិប្រកួតរបស់កីឡាកររូបនេះមិនធម្មតា។កីឡាករពូកែកណ្តាប់ដៃមកពីចិន ដែលត្រូវប៉ះជាមួយផល សោភ័ណ្ឌនោះមានឈ្មោះ រ៉េន ជិនកាង ធ្លាប់ផ្ដាច់សុទ្ធតែជើងខ្លាំងនៅលើសង្វៀនប្រទេសចិន ដូច្នេះពិបាកសម្រាប់កីឡាករផល សោផលបន្តិច ។

បន្ថែមពីនោះ គូប្រកួតសរុបកម្មវិធី WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors) ក្រៅពីគូជក់ចិត្តរបស់ដំរីភ្លុកពិឃាតក៏មានការប្រកួតដ៏ពិសេសគូម៉ារ៉ាតុនដណ្តើមពានរង្វាន់ប្រភេទទម្ងន់(57Kg)ផងដែរ កីឡាករដែលចូលរួមប្រកួតលក្ខណៈម៉ារ៉ាតុននេះរួមមាន៖ កីឡាករយ៉ន ពិសី,បាន លីម,គឿម សុវណ្ណង៉ា និងកីឡាករ ប៉ែនកាក់ អេរ៉ាវ៉ាន់។កីឡាករទាំង 4រូបនេះ នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1ម្ចាស់ពានម៉ារ៉ាតុន នឹងក្លាយជាបេក្ខភាពត្រៀមប្រកួតវិលជុំខ្សែក្រវាត់។

បន្ថែមពេលនេះទៀត គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)សុទ្ធសឹងតែជាអ្នកលេងអាវុធគឺ កីឡាករឡុង អាឆើត ជួបតតាំងជាមួយកីឡាករជើងខ្លាំង ឡាវ KONG BORDER DAN LAMPAO,សូត្រវាសនា គុនខ្មែរ ជួបស្វាគមន៍កីឡាករមកពីអាហ្សង់ទីនជាលើកដំបូង IGNACIO FAMOZO។
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី19 ខែកក្កដា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ។ជាមួយគ្នានោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZ ផងដែរ។

ដោយ៖ វិកគី

