Wow! អ្នកប្រយុទ្ធគុនខ្មែរ២រូប ត្រៀមចេញទៅក្រឡុកនៅលើទឹកដីប្រទេសជប៉ុន យកស្នាដៃមកជូនប្រជាជនកម្ពុជាទៀតហើយពេលនេះ

ភ្នំពេញ៖ សុំកម្លាំងចិត្តម្នាក់មួយមកបងប្អូន ដើម្បីលើកទឹកចិត្តកូនប្រុសត្រកូលអេ ក្នុងការឡើងទៅបង្ហាញសមត្ថភាពជាថ្មីនៅលើទឹកដីប្រទេសជប៉ុនជាមួយម្ចាស់ផ្ទះ ក្នុងកម្មវិធី Knock Out ដ៏ល្បីឈ្មោះមួយនៅទីនោះ ។

នេះគឺជាមោទនភាពថ្មីមួយទៀត ក្រោយពីសង្វៀនដ៏ធំមួយនេះបានស្គាល់ពីសមត្ថភាពរបស់កីឡាករគុនខ្មែរ ជាថ្មីម្ដងទៀតគេក៏បានបើកទ្វារស្វាគមន៍កីឡាករគុនខ្មែរយ៉ាងកក់ក្តៅ ក្នុងនាមជាអ្នកប្រយុទ្ធបរទេស ដើម្បីតតាំង ជាមួយនឹងកីឡាករជើងខ្លាំងប្រចាំសង្វៀនរបស់គេ។

 

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក បានសហការជាមួយស្ថានីយទូរទស្សន៍ថោន និងដឹកនាំទាយាទគុនខ្មែរ ទាំងពីររូបដែលមាន អេ អាំម៉ារីនភូថង និងកីឡាករ ម៉ឺន មេឃា ទៅផ្សព្វផ្សាយគុនខ្មែរនៅទឹកដីប្រទេសជប៉ុនជាថ្មី។

ក្នុងព្រឹត្តិការណ៍ប្រកួតនេះគឺ ម៉ឺន មេឃា ត្រូវជួបតតាំងជាមួយម្ចាស់ផ្ទះជើងខ្លាំងជប៉ុនកីឡាករ  KOBAYASHI TSUUKASA។ចំណែក អេ អាំម៉ារីនភូថង ក៏ត្រូវជួបអ្នកជំនាញកណ្ដាប់ដៃជប៉ុន REITO BRAVELY។

 

កម្មវិធី GANZBERG KUN KHMER TO THE WORLD នេះនឹងប្រកួតនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2025 នៅប្រទេសជប៉ុន។សូមចូលរួមគាំទ្រ និងទស្សនាព្រឹត្តិការណ៍ប្រកួតនេះទាំងអស់គ្នាបងប្អូន ដើម្បីលើកស្ទួយប្រដាល់គុនខ្មែរយើងឱ្យកាន់តែល្បីខ្ទរខ្ទារនៅលើឆាកអន្តរជាតិបន្ថែមទៀត។

 

ព្រឹត្តិការណ៍ប្រកួតនេះ កៅមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២