ក្រុមបាល់ទាត់ល្បីៗចំនួន៨ក្រុមប្រកួតគ្នា ក្នុងព្រឹត្តការណ៍«តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ»

បងប្អូនជនរួមជាតិ មកដឹងអំពីសមាសភាព ក្រុមបាល់ទាត់ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តការណ៍«តស់! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ នៅរសៀលថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២៥ នាពហុកីឡដ្ឋាន ជាតិអូឡាំពិក ចាប់ពីម៉ោង៣រសៀលតទៅ។

ដោយគូទី១ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ប្រកួតជាមួយ ក្រុមបាល់ទាត់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ប្រកួតវេលាម៉ោង៣ និង៣០នាទីរសៀល។ គូទី២ ក្រុមបាល់ទាត់ Vlooger All Star ប្រកួតជាមួយ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនបូជាការពារយុត្តិធម៌ ប្រកួតវេលាម៉ោង៤ និង៣០នាទីរសៀល។

 

គូទី៣ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ប្រកួតវេលាម៉ោង៥ និង៣០នាទីរសៀល និងគូទី៤ ក្រុមបាល់ទាត់ សសយក អលស្តារ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតវេលាម៉ោង៦ និង២៥នាទីល្ងាច។

នៅចន្លោះការប្រកួតបាល់ទាត់មិត្តភាព ដើម្បីកៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខរវាងគូនីមួយៗ ក៏មានការច្រៀងចម្រៀងពីសំណក់កំពូលតារាល្បីៗនៅកម្ពុជា និងមានការចាក់ផ្សាយវិដេអូគាំទ្រវិរៈភាពកងទ័ពជួរមុខផងដែរ ។ហើយបងប្អូនដែលមានបំណងបរិច្ចាគជាមូលនិធិសម្រាប់វីរកងទ័ពអាចចូលរួមតាមរយៈ៖ QR  CODE ធនាគារចំនួន២ ដែលក្រុមការងារបានរៀបចំដាក់ក្នុងបណ្ណផ្សព្វផ្សាយ ព្រមទាំងទិញអាវយឺតដ៏ស្រស់ស្អាត ក្នុងតម្លៃត្រឹមតែ២០០០០រៀល មានលក់នៅហាង FAN Sport ក្នុងផ្សារទំនើប Eden Gaden Mall បឹងកក់ ឬមានលក់នៅទីតាំងកម្មវិធីប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង២រសៀលតទៅ៕

ដោយ៖ កៅ សុភា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២