ភក្តី គុនខ្មែរ ប៉ះជើងខ្លាំងចិនយប់មិញ ទម្រាំឈ្នះតានតឹងគ្រាន់បើ!

ភ្នំពេញ៖ យប់មិញនេះ កីឡាករជើងខ្លាំងភក្តី គុនខ្មែរ ប៉ះជើងខ្លាំងមកពីប្រទេសចិន សៅ ហ្សីជៀន  ក្នុងការប្រកួតមិត្តភាពអន្តរជាតិលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ តានតឹងគ្រាន់បើ ទម្រាំយកជ័យជំនះដោយពិន្ទុបាន មិនមែនជារឿងអីឡើយ។

ភក្តី ធ្លាប់តែជាជើងខ្លាំងផ្ដាច់គូប្រកួតងាយ ជាទូទៅការប្រកួតវាយ៣ទឹក គេប្រើរយៈពេលតែ១ទៅ២ទឹកប៉ុណ្ណោះក្នុងការផ្ដួលគូប្រកួតឲ្យបោះបង់ការប្រកួត តែលើកនេះវិញបីទឹកពេញយ៉ាងតានតឹង មិនងាយវាយចូលចុះកីឡាករជើងខ្លាំងចិននោះឡើយ។

មានទឹកខ្លះវិញភក្តីស្ទើរតែចូលពេញផ្ទៃមុខ ដោយកែងរបស់កីឡាករចិនរូបនោះ តែយ៉ាងណាក៏ដោយការប្រកួតយ៉ាងជក់ចិត្ត បានបញ្ចប់ទៅដោយទស្សនីយភាពដែលល្អមើល អ្នកគាំទ្រពេញចិត្តចំពោះការប្រកួតបែបនេះ ។

ក្រោយពីបញ្ចប់ការប្រកួតបីទឹកពេញ កីឡាករគុនខ្មែរ ដែលមកពីក្លឹបគុនខ្មែរដូនតា រូបនេះក៏ទទួលបានជ័យជំនះ ៕

 

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២