មោទនភាពថ្មីសម្រាប់គុនខ្មែរ! អ្នកប្រយុទ្ធគុនខ្មែរត្រកូលអេ២រូប បានបំបាក់ម្ចាស់ផ្ទះជប៉ុនយកជ័យជំនះមកជូនជាតិមាតុភូមិ!

ភ្នំពេញ៖ កូនប្រុសអធិរាជកែងឆេះជង្គង់ហោះអេភូថងទាំងពីររូបបានសាងកេរ្ត៍ឈ្មោះជូនគុនខ្មែរជាថ្មី ក្រោយពីបំបាក់ម្ចាស់ផ្ទះជប៉ុនទទួលជ័យជំនះមកប្រទេសវិញ។កីឡាករអេ អាំម៉ារីនភូថង និងម៉ឺន មេឃា បានចេញទៅប្រកួតនៅប្រទេសជប៉ុនកាលពីម្សិលម៉ិញនេះ នៅលើសង្វៀនKnock Out ដ៏ល្បីរបស់ប្រទេសជប៉ុន ហើយក៏បានធ្វើឲ្យអ្នកគាំទ្រនូវប្រទេសជប៉ុនភ្ញាក់ផ្អើល សមត្ថភាពរបស់កីឡាករគុនខ្មែរទាំងពីររូបនេះ ។

កីឡាករអេ អាំម៉ារីនភូថង បានធ្វើឲ្យដៃគូបោះបង់ការប្រកួតនៅក្នុងដើមទឹកទីបី ខណៈដែលម៉ឺនមេឃាឈ្នះពិន្ទុដាច់លើគូប្រកួតម្ចាស់ផ្ទះជប៉ុនដូចគ្នា ទទួលបានទឹកប្រាក់២០ម៉ឺនយេន ។

ក្រោយពីយកឈ្នះគូប្រកួតដែលជាជើងខ្លាំងប្រចាំសង្វៀនដ៏ល្បីឈ្មោះនៅទីនោះភ្លាម អ្នកគាំទ្រគ្រប់គ្នាបានកោតសរសើរលើបណ្ដាញសង្គមព្រោងព្រាត ចំពោះសមត្ថភាពរបស់កីឡាករវ័យក្មេងទាំងពីររូបនេះ ។

គួរជម្រាបផងដែរថា នេះគឺជាកិត្តិយសថ្មីទៀត ដែលស្ថានីយទូរទស្សន៍ថោន បានរួមសហការជាមួយក្រុមហ៊ុន GANZBERG BEER ដឹកនាំកីឡាករទៅប្រកួតនៅក្រៅប្រទេស លើសង្វៀនដ៏ធំប្រចាំប្រទេសជប៉ុនជាថ្មី តែលើកនេះហាក់ជោគជ័យខ្លាំងជាងលើកមុន ដោយកីឡាករគុនខ្មែរ២រូប បានយកឈ្នះលើការប្រកួតទាំងពីររូប ថែមទាំងប្រើប្រាស់បច្ចេកទេសវាយបានយ៉ាងល្អ ធ្វើឲ្យបរទេសកាន់តែចាប់អារម្មណ៍មកលើគុនខ្មែរកាន់តែច្រើនបន្ថែមទៀត៕

       

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២