ភ្នំពេញ៖ សប្តាហ៍នេះនៅស្ថានីយទូរទស្សន៍ថោនក្នុងកម្មវិធី Boostrong King of The Ring Kun Khmer សង្វៀនមូល មុនគេបង្អស់ ថ្មី ប្លែក មានកីឡាករជើងខ្លាំងគុនខ្មែរចំនួន៤រូបបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួត គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ Boostrong King of The Ring Kun Khmer (54Kg)។


កីឡាករជើងខ្លាំងទាំងបួនរូបនោះ សុទ្ធតែបានប្ដេជ្ញាចិត្តក្នុងការប្រជែងដណ្ដើមយកពានរង្វាន់ដ៏ស្រស់ស្អាតពីកម្មវិធីចុងសប្តាហ៍នេះ និងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីឲ្យកក្រើកសង្វៀនដែលរួមមាន៖ កីឡាករគុនខ្មែរ ផល ស៊ីឡុង (PHAL SILONG),កីឡាករឡៅ សៃណេត (LAO SAINET), អាមីរ៉ូល ប៉ាឌីមាស (AMIRUL PADIMAS) មកពីប្រទេសម៉ាឡេស៊ី,កីឡាករយូណេស ប៊ូឡាម (YOUNESS BOUALEM)សញ្ជាតិបារាំង ។
កីឡាករទាំង 4រូបនេះ នឹងត្រូវឡើងមកចាប់ឆ្នោតដើម្បីជ្រើសរើសដៃគូប្រកួតជម្រុះជុំទី1។

បន្ថែមពីនេះគូមិត្តភាពអន្តរជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)គឺកីឡាករ ទូច ដេវីត ត្រូវប៉ះកីឡាករចិន ZHAO SHUAI។សាន់ គុនខ្មែរ ជួបតតាំងជាមួយកីឡាករអ៊ីរ៉ង់ MAHDI RAZI GABALOU។

ការប្រកួតនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រទី25 ខែកក្កដា ឆ្នាំ2025 កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំង នៅស្ថានីយ៍ទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrong ផងដែរ៕

ដោយ៖ វិកគី

