មកដឹងពីព័ត៌មានដែលគួរចែករំលែក និងព័ត៌មានដែលមិនគួរចែករំលែក នៅអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃ

បន្ទាប់ពីមើលឃើញមានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវតាមបណ្តាញសង្គមមួយចំនួន ធ្វើឱ្យមានភាពចលាចល បំភិតបំភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រមទាំងធ្វើឱ្យសត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត នៅអំឡុងសង្គ្រាមឈ្លានពានរបស់ថៃតាមព្រំដែនកម្ពុជា-ថៃនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចេញសេចក្តីអំពាវនាវមួយ ដោយប្រាប់ពីព័ត៌មានដែលគួរចែករំលែក និងព័ត៌មាន ដែលមិនគួរចែករំលែក។

បើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ព័ត៌មានដែលយើងទាំងអស់គ្នាគួរចែករំលែកមានដូចជា÷

  • សេចក្តីប្រកាសផ្លូវការរបស់រាជរដ្ឋាភិបាល និងស្ថាប័នយោធា
  • ការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ
  • ព័ត៌មានជំនួយមនុស្សធម៌
  • ព័ត៌មានដែលជំរុញទឹកចិត្ត និងសាមគ្គីភាពជាតិ

*** ព័ត៌មានដែលយើងទាំងអស់គ្នាមិនគួរចែករំលែកមានដូចជា÷

  • ព័ត៌មានមិនពិត និងព័ត៌មានបំភ្លៃ (Fake News & Disinformation)
  • ពាក្យចចាមអារ៉ាមឬព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់
  • ព័ត៌មានអុជអាល ឬញុះញង់
  • ព័ត៌មានផ្ទាល់ខ្លួន និងក្រុមគ្រួសារ
  • ព័ត៌មានជនរងគ្រោះ និងយោធា
  • កុំបង្ហោះបង្ហាញទីតាំង ចលនា ហើយហេដ្ឋាសម្ព័ន្ធសំខាន់ៗ និងប្រតិបត្តិការរបស់យោធា
  • កុំចែករំលែករូបថតវីដេអូឬព័ត៌មានលម្អិតគ្រឿងសព្វាវុធ និងមូលដ្ឋានរបស់យោធា -សូម្បីតែរូបភាព ឬវីដេអូសាមញ្ញក៏អាចបង្ហាញព័ត៌មានរសើបបានដែរ។
  • កុំបង្ហោះឬផ្សាយផ្ទាល់ពីតំបន់មានជម្លោះ
  • កុំចែករំលែករបាយការណ៍គ្មានមូលដ្ឋាន អំពីការស្លាប់បាត់បង់ជីវិត ឬឯកសារពីយោធា
  • កុំប៉ាន់ស្មាន ឬបង្ហោះព័ត៌មានរបស់យោធាដែលបានបែកធ្លាយឡើងវិញ
  • កុំពិភាក្សាអំពីឈ្មោះកងពល និងប្រភេទកងកម្លាំងយោធា៕
  •  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២