សង្វៀន GANZBERG រាជសីហ៍គុនខ្មែរមកវិញលើកនេះ ដាក់សុទ្ធតែជើងខ្លាំងទាំងកីឡាករជាតិ និងអន្តរជាតិ ដឹងតែកក្រើកហើយស្អែកនេះ!

ភ្នំពេញ៖ ការទន្ទឹងរង់ចាំពេលវេលានៃព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ បានមកហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហាស្អែកនេះ ដោយមានកីឡាករជើងខ្លាំងគុនខ្មែរចំនួន៥រូបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឡើងសមរភូមិក្បាច់គុននាថ្ងៃស្អែកនេះ មិនឱ្យបងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរខកបំណងឡើយ។

ការវិលមកវិញជាមួយវត្តមានជើងខ្លាំងគុនខ្មែរវ័យក្មេងជាច្រើនរូប នៅលើសង្វៀន GANZBERG រាជសីហ៍គុនខ្មែរ នាថ្ងៃស្អែកនេះ សម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)គឺកីឡាករ សារ៉ាន់ គុនខ្មែរ ត្រូវប្រកួតជាមួយ ថេត ដាវីត។កីឡាករ សៀង សេងហួរ ប្រកួតមិត្តភាពគុនខ្មែរជាមួយ រិទ្ធ ប៊ុនរ៉ុង។កីឡាករចន ប៊ុនថង ត្រូវប្រកួតប៉ះ ឌុន ប្លក់ចយ។

ការប្រកួតកាន់តែជក់ចិត្តជាមួយគូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)គឺកីឡាករជើងខ្លាំង រិគី ចៅម៉ែ ត្រូវប្រកួតប៉ះម៉ាឡេស៊ី  FENDY MELATI MERAH។អេ អាំម៉ារីនភូថង វិលមកជាថ្មីជួបតតាំង ជាមួយជើងខ្លាំងហោះមកពីប្រទេសអ៉ឺរ៉ង់ AKO FARHADI។

 

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី14 ខែសីហា ឆ្នាំ 2025 កម្មវិធីចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២