ក្រោយពីជួយក្រុមយកឈ្នះម្ចាស់ផ្ទះប្រ៊ុយណេ និងជាកីឡាករលេចធ្លោប្រចាំការប្រកួត កាលពីយប់មិញនេះ ឡុង ភារ៉ាត់ រំភើបចិត្តខ្លាំង ហើយបានផ្ញើជ័យជម្នះនេះជូនវីរៈកងទ័ពជួរមុខ

ភ្នំពេញ៖ យប់ម៉ិញនេះក្លឹបបាល់ទាត់ភ្នំពេញក្រោនតំណាងឲ្យកម្ពុជាបានទទួលជ័យជំនះលើម្ចាស់ផ្ទះព្រុយណេ ក្នុងលទ្ធផល៦ទល់នឹង០ នៅកីឡដ្ឋានប្រទេសព្រុយណេផ្ទាល់ ។ក្រោយពីជួយក្រុមទទួលជ័យជម្នះលើម្ចាស់ផ្ទះភ្លាម ខ្សែបម្រើ ឡុង ភារ៉ាត់ បានក្លាយជាកីឡាករល្អប្រចាំការប្រកួត នៅពេលភ្នំពេញក្រោនទទួលបានជ័យជម្នះដោយលទ្ធផលដ៏ធំធេង លើក្រុមម្ចាស់ផ្ទះ Kasuka FC នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ។

ដូច្នេះក្រោយពីជ័យជម្នះនេះ ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ក្លឹបអាស៊ី AFC Challenge League រដូវកាល ២០២៥-២៦ ជាមួយ ព្រះខ័នរាជស្វាយរៀង ដែលឈរចាំនៅវគ្គសន្សំពិន្ទុក្នុងពូលស្រាប់។

 

គួរជម្រាបផងដែរថា កីឡាករឡុង ភារ៉ាត់ ស៊ុត បាន២គ្រាប់សម្រាប់ការបង្ហាញខ្លួនយ៉ាងល្អ ដោយបានរួមចំណែកជួយក្រុមទទួលបានជ័យជម្នះដ៏ធំធេង។ ក្រោយមកទៀតគេក៏បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា” ខ្ញុំសូមផ្ញើជ័យជម្នះមួយនេះជូនដល់វីរៈកងទ័ពនៅប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា នេះជាការប្រកួតវគ្គជម្រុះបឋមដែលធ្វើការប្រកួតតែមួយជើងប៉ុណ្ណោះ ដោយភ្នំពេញក្រោនរកបាន ៦ គ្រាប់ដោយកីឡាករឡុង ភារ៉ាត់ ២ គ្រាប់, កីឡាករ Moses Dyer ២ គ្រាប់, សារ ទី ១ គ្រាប់ និងខ្សែការពារ Raul Feher ១គ្រាប់។

 

ចំណែកឯក្រុមទាំង ៨ ប្រចាំតំបន់អាស៊ីខាងកើតរួមមាន៖

  • ក្រុមធ្លាក់ចេញពីពាន AFC Champions League Two
  • Dewa United Bantem (ឥណ្ឌូណេស៊ី)
  • ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
  • Shan United (មីយ៉ាន់ម៉ា)
  • Tainan City (ឆាយនីសតៃប៊ិ)
  • SP Falcons (ម៉ុងហ្គោលី)
  • Ezra (ឡាវ)
  • ភ្នំពេញក្រោន (កម្ពុជា)។

 

ហើយនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ ក្រុមទាំង៨ ក្នុងនោះកម្ពុជាមាន២ក្រុមគឺ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលនឹងត្រូវចាប់ឆ្នោតជ្រើសរើស ២ ពូល ហើយក្នុង ១ពូលមាន ៤ ក្រុម៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២