ក្រោយពីលេងស្មើជាមួយភ្នំពេញក្រោន អ្នកគាំទ្របឹងកេត បោះពាក្យថា«ចង់ជួបស្វាយរៀងឥឡូវ»

ភ្នំពេញ៖ អ្នកគាំទ្ររបស់ក្រុមបាល់ទាត់បឹងកេតរដូវកាលនេះហាក់មានជំនឿចិត្តច្រើនជាងរដូវកាលមុនៗ ដោយមើលឃើញពីទម្រង់លេងរបស់ក្រុមខ្លួនហាក់ប្រែមកជាល្អជាងមុនច្រើន។ក្រោយពីលេងស្មើជាមួយភ្នំពេញក្រោន ក្នុងជំនួបការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី២ កាលពីពេលថ្មីៗនេះ អ្នកគាំទ្របឹងកេត បោះពាក្យថា «ចង់ជួបស្វាយរៀងឥឡូវ» បើទោះបីជាព្រះខ័នរាជស្វាយរៀង ជាក្រុមកំពូលតារាង ឈ្នះ២ប្រកួត ៦ពិន្ទុពេញ មិនរបូតគ្រាប់បាល់ ក៏ដោយ ។

សង្កេតឃើញទឹកមុខអ្នកគាំទ្របឹងកេតពេលនេះថា លេងមិនឈ្នះក្រោនទេ តែមានទៅស្អី បិះឈ្នះក្រោនវិញ បើទម្រង់លេង 10/10 ការប្រកួតប៉ះក្រុមភ្នំពេញក្រោន បឹងកេតហាក់សហការគ្នាបានល្អ បើទោះបីជាលទ្ធផលត្រឹមស្មើ ក៏ប៉ុន្តែអាចបិទសំណាញ់ទីមិនឲ្យភ្នំពេញក្រោនបំបែកបាន ។

 

គិតត្រឹមសប្តាហ៍ទី២ ក្នុងលីគកំពូលកម្ពុជា Cambodian Premier League មានតែព្រះខ័នរាជស្វាយរៀង បឹងកេត និង ភ្នំពេញក្រោន ប៉ុណ្ណោះ ដែលមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់។

សូមជម្រាបជូនផងដែរថា នៅថ្ងៃអាទិត្យទី២៤ ខែសីហាខាងមុខនេះ ក្រុមបាល់ទាត់បឹងកេត នឹងត្រូវធ្វើការធ្ងន់ ជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានមរតកតេជោ នាវេលាម៉ោង 6:00 ល្ងាច ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៣ ៕

    

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២