ចិញ្ចឹមចិត្តចង់ឡើងប្រកួតយូរហើយ ថ្ងៃប្រកួតខាងមុខនេះ វត្តី គុនខ្មែរ មិនលាក់អាវុធឡើយ!

ភ្នំពេញ៖ កីឡាការិនីចំណូលថ្មីគុនខ្មែរ វត្តី គុនខ្មែរ ដែលមាននិស្ស័យស្រឡាញ់ និងបានចូលរួមហ្វឹកហាត់គុនខ្មែរ អស់រយៈពេលជាច្រើនខែមកហើយជាមួយលោកគ្រូឃឹម សុជាតិ នៅក្លឹបគុនខ្មែរដូនតា បានចិញ្ចឹមចិត្តខំហ្វឹកហាត់ជាខ្លាំងដើម្បីឡើងប្រកួត ឥឡូវនេះបានសម្រេចដូចបំណងដែលនាងចងបានហើយ។

នៅក្នុងការប្រកួតនេះ វត្តី គុនខ្មែរនឹងត្រូវឡើងប្រកួតមិត្តភាព នាថ្ងៃព្រហស្បតិ៍ទី២១ ខែសីហានេះ ជាមួយកីឡាការិនី សៃ សុភា ក្នុងការប្រកួតប្រភេទទម្ងន់ ៤៨ គីឡូក្រាម ការប្រកួតគុនខ្មែរ វាយ ៥ទឹក ចាប់ពីម៉ោង៨ យប់តទៅនៅស្ថានីយទូរទស្សន៍ថោន ក្នុងកម្មវិធី GANBERG រាជសីហ៍គុនខ្មែរ ។

ហើយសម្រាប់គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)ពីរគូរទៀតគឺកីឡាករ ថេន អាទិត្យ ប៉ះជាមួយ ភាព ណាវិន។កីឡាករណាំឆៀវ គុនខ្មែរ ប្រកួតជាមួយ ធា រិទ្ធី។នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ន,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ។ GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២