អាណិតខ្លោចចិត្ត ប្តីប្រពន្ធមួយគូកំពុងជិះម៉ូតូទៅទិញមីឆាត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច នៅសង្កាត់ក្រាំងពង្រ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពយកដាវកាប់ទៅលើប្ដីប្រព័ន្ធពីរនាក់ ខណៈកំពុងជិះម៉ូតូមកទិញមីឆា ហើយប្លន់យកម៉ូតូឌ្រីមមួយគ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣  សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្តីប្រពន្ធពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2025 ពាក់ស្លាកលេខភ្នំពេញ1LF-5803 ត្រូវជនសង្ស័យមួយក្រុមកាប់ប្លន់យកម៉ូតូនោះបានសម្រេច នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

 

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវរកមុខជនសង្ស័យយកមកចាត់ការតាមច្បាប់៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២