មកវិញអស់ហើយ សង្វៀន Boostrong King of The Ring Kun Khmer សប្តាហ៍នេះ ការប្រកួតហ្គង់ចេញម្រាមសុទ្ធតែកំពូលអ្នកលេងកណ្តាប់ដៃ!

Boostrong King of The Ring Kun Khmer សង្វៀនមូលមុនគេបង្អស់ ថ្មី ប្លែក បានវិលត្រឡប់មកវិញជាថ្មីហើយនាពេលនេះ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ។ ជួបគ្នាថ្ងៃសុក្រចុងសប្តាហ៍នេះ នៅស្ថានីយ៍ទូរទស្សន៍ថោន ចាប់ពីម៉ោង៧យប់តទៅ ។

នៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ ក៏មានការប្រកួតជាច្រើនគូ រវាងកីឡាករគុនខ្មែរ និងការប្រកួតកីឡាករខ្មែរជាមួយកីឡាករបរទេស ប្រមូលផ្ដុំទៅដោយអ្នកប្រយុទ្ធនៅលើសង្វៀន។ជាមួយគ្នានោះ គូមិត្តភាពជាតិគុនខ្មែរហ្គង់ចេញម្រាម (Kun Khmer Rules MMA Gloves)គឺកីឡាកររិគី នរសក្តា ត្រូវជួបប្រកួតជាមួយ ចៅនូ ថុននា។រាជសីហ៍ គុនខ្មែរ ត្រូវប្រកួតប៉ះជាមួយអ្នកលេងកណ្ដាប់ដៃចំណូលថ្មី ដែន ជីវន្ត។កីឡាករផុន សុភុត ធ្វើការធ្ងន់ជួបអ្នកលេងកែង ឡុង សំណាង។

ចំណែកឯគូមិត្តភាពវិញដូចចាប់ដាក់អ៊ីចឹង ខ្លាចាស់ភ្នំដងរែកអ្នកលេងហ្គង់ចេញម្រាមរំលឹកវិជ្ជាគុនចាស់ សំអាត គុនខ្មែរ នឹងត្រូវប៉ះជើងខ្លាំងចិន ដែលមានកណ្ដាប់ដៃរហ័ស ZHAO SHUAI។ សោម វិច្ឆ័យ ត្រូវប៉ះកីឡាករមកពីប្រទេសអឺរ៉ង់  HAMID។

សុទ្ធតែកំពូលកីឡាករ អ្នកលេកណ្តាប់ដៃ កែង និងរន្ទះជើងបែបនេះ ខកខានទស្សនាប្រាកដជាស្តាយក្រោយជាពុំខាន។ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង ៧យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Boostrongផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២