មកវិញហើយ សង្វៀនសំណព្វចិត្តរបស់បងប្អូន ថ្ងៃអាទិត្យចុងសប្តាហ៍នេះ Mas Fight មានគ្រប់ឈុត វាយសន្សំពិន្ទុដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ Mas Fight អន្តរជាតិថែមទៀត!

ភ្នំពេញ៖ រង់ចាំយូរហើយមែនទេហ្វេនៗរបស់កម្មវិធីម៉ាស់ហ្វៃ ដែលជាសង្វៀនចាស់វស្សាជាងគេ មកវិញហើយសប្តាហ៍នេះ ប្រមូលផ្តុំដោយអ្នកប្រយុទ្ធគុនខ្មែរទាំងជាតិ និងអន្តរជាតិ ការប្រកួតកក្រើកគ្រប់គូទាំងអស់ដែលអ្នកគាំទ្រមិនដែលអង្គុយជាប់កៅអីឡើយ ឱ្យតែដល់ពេលប្រកួតម្តងៗ។

សប្តាហ៍នេះនឹងបន្តជាមួយការប្រកួតជម្រុះជាបន្តទៀតដើម្បីស្វែងរកអ្នកប្រយុទ្ធម្ចាស់ខ្សែក្រវ៉ាត់រដូវកាលថ្មីនេះ ដោយការវិលត្រឡប់មកវិញលើកនេះ ការប្រកួតវគ្គសន្សំពិន្ទុជុំទី២ ពូល A ខ្សែក្រវាត់ IPCC Kun Khmer អ្នកលេងកែង វៃក្មេង សៅយ៉ាន់ វិសាល ប៉ះជាមួយអ្នកប្រយុទ្ធ កណ្តាប់ដៃ ធន់ បុរី។កីឡាករ ហៅកៅ គុនខ្មែរ ត្រូវជួបប្រកួតជាមួយ ផានិត វណ្ណហួន ដើម្បីដណ្តើមយក៣ពិន្ទុជាថ្មី។

 

ចំណែកឯគូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃវិញ អស់ទាស់តែម្តង សុទ្ធតែអ្នកលេងកណ្តាប់ដៃទាំងកីឡាករជាតិ និងអន្តរជាតិ នៅក្នុងសប្តាហ៍នេះដែរ កូនសិស្សអ្នកលេងកែងឆេះជង្គង់ហោះ- អេ ណារ័ត្ន ប៉ះជាមួយកីឡាករម៉ាឡេស៊ី SHAH GFC។ ចំណែកឯកីឡាករមាស ប៊ុនថេន ត្រូវប៉ះអ្នកលេងកណ្តាប់ដៃរហ័សមីយ៉ាន់ម៉ា ZWE THIHA។ខ្លារខិនខ្មៅ សែន ចាន់រិទ្ធីស័ក្ត ត្រូវប្រកួតប្តូរកណ្តាប់ដៃជាមួយ HONG YULAI។គីងកុងពិឃាត សាន់ គុនខ្មែរ ត្រូវប៉ះជាមួយអ្នកប្រយុទ្ធឆ្លងដែនមកពីប្រទេស ណេប៉ាល់ MILAN TAMANG។

ជួបគ្នាជាមួយការត្រឡប់មកវិញ សង្វៀន Mas Fight ប្រកួតនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន បងប្អូនអាចចូលទស្សនាដោយសេរី ជាមួយស្ទូឌីយោម៉ាស៊ីនត្រជាក់ ស្រែកហ៊ោរលើកទឹកចិត្តគាំទ្រ អ្នកប្រយុទ្ធគុនខ្មែរយើងទាំងអស់គ្នា ។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២