ពីរសង្វៀនរបស់ថោនសប្តាហ៍នេះ អស់ទាស់ហើយបងប្អូន ប្រមូលផ្តុំសុទ្ធតែជើងខ្លាំង!

ភ្នំពេញ៖ សប្តាហ៍នេះដឹងតែសប្បាយទៀតហើយ អ្នកស្រឡាញ់គុនខ្មែរ បើមិនដឹងទៅកម្សាន្តនៅកន្លែងណា មកតែស្ថានីយ៍ទូរទស្សន៍ថោនទស្សនាកីឡាប្រដាល់គុនខ្មែរក៏សប្បាយចិត្តដែរ។ការប្រកួតសង្វៀនពីរប្រចាំស្ថានីយទូរទស្សន៍ថោន ក្នុងសប្តាហ៍នេះប្រមូលផ្ដុំសុទ្ធតែជើងខ្លាំង ជាពិសេសកំពូលអ្នកលេងកែង កណ្តាប់ដៃ មកតតាំងគ្នាទៀតហើយ។

គ្រាន់តែសង្វៀននៅថ្ងៃព្រហស្បតិ៍ទី២៨ ខែសីហានេះ កម្មវិធីចាប់ផ្តើមពីម៉ោង ៨យប់តទៅ ការប្រកួតនៅស្ថានីយ៍ទូរទស្សន៍ថោនផ្ទាល់គឺមានវត្តមាន កីឡាករម៉ឺន មេឃា ,ភក្តី គុនខ្មែរ, រិទ្ធ វិបុល ,ប៉ែនកាក់ អាលីរ៉េហ្សា សុទ្ធតែជាកំពូលកីឡាករគុនខ្មែរ កំពុងតែឡើងជើងនឹងឡើងបង្ហាញក្បាច់គុន នៅលើសង្វៀន Ganzberg រាជសីហ៍គុនខ្មែរ ដែលជាសង្វៀនដ៏មានប្រជាប្រិយភាពមួយប្រចាំស្ថានីយ៍ទូរទស្សន៍ថោន។

 

ចំណែកឯសង្វៀនថ្ងៃសុក្រ ទី ២៩ ឆ្នាំ ២០២៥នេះ Boostrong King of the Ring Kun khmer ចាប់ពីម៉ោង៧យប់តទៅនៅស្ថានីយ៍ទូរទស្សន៍ថោនក៏មានវត្តមានកីឡាករជើងខ្លាំងជាច្រើនរូបផងដែរគឺកីឡាកភក្តីគុនខ្មែរ ,កីឡាករយ៉ាស៊ីន ,ឈុតសេរីវណ្ណថង , និងហឹម គឹមរៀង ដែលសុទ្ធតែជាកីឡាករជើងខ្លាំងនៅលើសមរភូមិក្បាច់គុន បើចង់ដឹងថាតើដៃគូរបស់ពួកគេជាអ្នកណា ជាកីឡាករជើងខ្លាំងមកពីប្រទេសណា ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV និងTOWN FM 102.25 ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២