សោម វិច្ឆ័យ វិលមកជាថ្មីលើនេះ សម្លៀងកែង និងកណ្តាប់ដៃ ត្រៀមប៉ះជើងខ្លាំងមកពីម៉ារ៉ុក នៅសង្វៀនGANZBERGរាជសីហ៍គុនខ្មែរស្អែកនេះ!

ភ្នំពេញ៖ វិលត្រឡប់មកវិញជាថ្មី សោម វិច្ឆ័យ នឹងបានបទពិសោធន៍ថ្មីមួយទៀតប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសម៉ារ៉ុក កីឡាករADAN MAGHREB  ដោយរូបគេបានត្រៀម និងសម្លៀងកែងដ៏មុតស្រួចរបស់គេរួចហើយ ត្រៀមរងចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ។

ការប្រកួតនេះ ក៏មិនងាយស្រួលសម្រាប់វិឆ្ឆ័យឡើយ បើមើលតាមប្រវត្តិប្រកួតរបស់កីឡាករដៃគូ ប្រកួតក្រោយៗហាក់ឡើងជើងខ្លាំងមិនធម្មតា ដោយកីឡាករបរទេសរូបនោះមានវ័យ១៨ឆ្នាំ ប្រកួតបាន១៩ប្រកួត ឈ្នះ១៤ប្រកួត ចាញ់០៥ ដោយកីឡាកររូបនេះមានអាវុធកែងល្អ ក្បាច់រហ័ស ធ្វើឱ្យដៃគូពិបាកចូលវាយណាស់ មានកម្ពស់រហូតដល់ 1,80ម៉ែត្រ អាចនឹងមានផលពិបាកសម្រាប់វិច្ឆ័យ។

តែទោះជាយ៉ាងណាក៏ដោយ​ អ្នកគាំទ្រក៏នៅតែចិញ្ចឹមចិត្តសង្ឃឹមលើវិឆ្ឆ័យ  ហើយខ្លះទៀតក៏គិតថា ការប្រកួតនេះនឹងមិនបញ្ចប់បីទឹកពេញឡើយ។ អ្នកគាំទ្ររបស់កីឡាករគុនខ្មែរ វិឆ្ឆ័យ ជឿជាក់ថា ការប្រកួតនេះ រូបគេអាចផ្ដាច់ដោយការវាយកណ្ដាប់ដៃ ឬប្តូរកែង។

 

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក បន្ថែមការប្រកួតគូរពិសេសជាច្រើនទៀតក្រៅពីគូអន្តរជាតិនេះ ក្នុងនោះគូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖

– ការប្រកួតគូពិសេសកីឡាការិនីគុនខ្មែរចំណូលថ្មីទាំងពីររូបគឺកីឡាការិនី កញ្ញា គុនខ្មែរ ប៉ះជាមួយកីឡាការិនី ហេង រចនា។ កីឡាករ មាស សំរិទ្ធ ប៉ះជាមួយ  រិគី នរសក្កដា។កីឡាករ អិន សំរិទ្ធ ជួបប្រកួតជាមួយកីឡាករ ពេជ្រ សុភ័ក្រ។

គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules) សុទ្ធតែជាអ្នកលេងអាវុធ ដោយគីងកុងកណ្ដាប់ដៃ ហុនកន គុនខ្មែរ ប៉ះជាមួយអ្នកលេងល្បឿនដៃមកពីប្រទេសមីយ៉ាន់ម៉ា  SHIN HTET OR SIT PHYO AUNG។

ជួបគ្នានៅថ្ងៃព្រហស្បតិ៍ ទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ ស្អែកនេះ កម្មវិធីប្រកួតចាប់ផ្តើមពីម៉ោង ៨ យប់តទៅ។សូមបងប្អូនអញ្ជើញចូលរួមទស្សនាដោយសេរី ទីតាំងនៅស្ថានីយទូរទស្សន៍ថោន ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង GANZBERG BEER ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២