ជំរាបសួរអ៊ុំ ពូ មីងបងប្អូន ! សប្តាហ៍នេះអេ អាំម៉ារីនភូថង មកវិញហើយ ដោយប៉ះជើងខ្លាំងហោះមកពីអ៊ីរ៉ង់ ដែលល្បីថា ក្បាច់ល្អ ស្បែកតាន់!

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខនៅលើសង្វៀនថោនមួយរយៈ ឥឡូវនេះកីឡាករជើងខ្លាំងកម្ពុជា អាំម៉ារីនភូថងនឹងវិលត្រឡប់មកជួបពុក ម៉ែបងប្អូន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរវិញហើយក្នុងសប្តាហ៍នេះ ហើយការវិលត្រឡប់មកកាន់សង្វៀនថោនរបស់គេនាពេលនេះនឹងត្រូវជួបជាមួយកីឡាករជើងខ្លាំងមកពីប្រទេសអ៊ីរ៉ង ដែលកីឡាករបរទេសរូបនេះបានសម្លៀងផ្លែអាវុធជាយូរមកហើយ ដើម្បីត្រៀមជួបកីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជាយើង អាំម៉ារីនភូថង។

មិនថាខ្លាំងកម្រិតណាក៏ដោយ កីឡាករវ័យក្មេង អាំម៉ារីនភូថងបាននិយាយថា រូបគេពិតជាមានការសប្បាយចិត្តនឹងទទួលស្វាគមន៍គ្រប់ជើងខ្លាំងមកប្រកួតជាមួយដើម្បីបានបទពិសោធន៍ថ្មី ក៏ដូចជាតេស្តសមត្ថភាពខ្លួនឯង។

 

សប្ដាហ៍នេះ មិនមែនប្រកួតគុនខ្មែរធម្មតាៗនោះទេ ដោយកីឡាករ អេ អាំម៉ារីនភូថង នឹងត្រូវប៉ះជើងខ្លាំង និងប្រកួតក្នុងប្រភេទទម្ងនន់ ៦៦គីឡូក្រាម កីឡាករ សាម៉ាន ហោះមកពីប្រទេសអ៊ីរ៉ង់ ប្រកួតលក្ខណៈMas Fight ១ទឹក៩នាទី ។

ការប្រកួតមួយទឹក ៩ នាទី មិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ ច្បាប់នៃការប្រកួតអនុញ្ញាតឲ្យកីឡាករអាចក្លេគ្នាបានទៀតផង។ សាម៉ាន ជាកីឡាករអន្តរជាតិល្អក្បាច់ ឮល្បីថា មានកណ្ដាប់ដៃរហ័ស ប៉ុន្តែមិនដឹងថា ទប់ជាមួយនឹងជង្គង់ រន្ទះជើងរបស់ត្រកូលអ្នកប្រយុទ្ធគុនខ្មែរបានឬយ៉ាងណា មានតែរង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយ៍ទូរទស្សន៍ថោន។

 

កីឡាករវ័យក្មេងគុនខ្មែររូបនេះ ក៏បានទទួលស្គាល់ថា កីឡាករអឺរ៉ង់ មកឈុតក្រោយៗនេះបានស្គាល់កីឡាករគុនខ្មែរច្បាស់ណាស់ កែងជង្គង់អីគឺបានមួយចប់តែម្ដង ។

សប្តាហ៍នេះក្រៅពីមួយគូនេះ ក៏នៅមានគូជក់ចិត្តជាច្រើនគូទៀតនៅលើសង្វៀន Mas Fight នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣រសៀលតទៅ ហើយទស្សនិកជនអាចចូលរួមទស្សនាដោយសេរី ហើយក៏មានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ថោន និងទំព័រហ្វេសប៊ុក page ជាច្រើនទៀត ។

 

**គូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ  គូប្រកួត វគ្គសន្សំពិន្ទុជុំទី៣ ពូល B ខ្សែក្រវាត់ IPCC Kun Khmer គឺ

– សាយ ថៃដេ  Vs  ម៉ាលី ខ្លាតូច

– ជុន រឿងសារ៉ូត  Vs ប្រុស សំណាង។

**គូមិត្តភាពអន្តរជាតិម៉ាស់ហ្វៃ (Mas Fight Rules)

– រិគី សេងថង  Vs  កីឡាករចិន JIA MENGQIANG

– សូត្រ ប៊ុនធី   Vs កីឡាករចិន ZHANG ZHEN JIANG

– អ៊ុង ភារៈ Vs  កីឡាករអឺរ៉ង់ MILAD។

ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និងCambodia Beer ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២