ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង នៅតែធ្វើបានល្អក្នុងការប្រកួតក្រៅដីដោយបានយកឈ្នះ ម្ចាស់ផ្ទះ វិសាខា ដោយលទ្ធផល ២ទល់០ នាកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងនេះ ។ ២គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ TAKASHI ODAWARA នៅនាទីទី ៦៧ និង ខ្សែប្រយុទ្ធ PEPRAH KWAME នៅនាទីទី ៩០+២ ។


ក្រោយពីបញ្ចប់ការប្រកួតយប់ម៉ិញនេះ ធ្វើឱ្យព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាឈ្នះ ជាប់គ្នា ពោលគឺ៤ប្រកួតឈ្នះទាំង ៤ប្រកួត ដោយឈ្នះទៅលើណាហ្គាវើលដ៍ ៣ទល់០, ឈ្នះ អង្គរថាយហ្គឺរ ៣ទល់០, ឈ្នះ បឹងកេត ៣ទល់០ និងឈ្នះ វិសាខា ២ទល់០ និងរក្សាសំណាញ់ទីមិនឱ្យគេស៊ុតចូលសូម្បី១គ្រាប់ ។


គិតត្រឹមសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង នៅតែឈរកំពូលតារាង មាន ១២ពិន្ទុ តាមពីក្រោយដោយអង្គរថាយហ្គឺរនៅលេខ២ មាន ៩ពិន្ទុ, លេខ៣ អឹមអូអាយ កំពង់ដេវ៉ា មាន ៧ពិន្ទុ, លេខ៤ កងយោធពលខេមរភូមិន្ទ មាន ៦ពិន្ទុ និងលេខ៥ ភ្នំពេញក្រោន មាន ៥ពិន្ទុ។


គួរឱ្យដឹងផងដែរថា សម្រាប់ ខេមបូឌានព្រីមៀរលីគ សប្តាហទី៥នឹងប្រកួតនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះផងដែរ៕

ដោយ៖ វិកគី

