Man Utd ប្រជែងជាមួយ Liverpool ក្នុងការផ្ទេរ Thiago ខ្សែបម្រើរបស់Bayern Munich

(អង់គ្លេស)៖ ក្រុម MANCHESTER UNITED បានចូលរួមជាមួយក្រុមហង្សក្រហម Liverpool ដើម្បីប្រជែងយកកីឡាករឆ្នើម Thiago របស់ក្រុម Bayern Munich ខណៈប្រធានក្រុម Bayern លោក Karl-Heinz Rummenigge រំពឹងថានឹងទទួលបានការដេញថ្លៃសម្រាប់ខ្សែបម្រើដែលមានតម្លៃខ្លួន ២៧ លានផោនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ក្រុមហង្សក្រហមរបស់លោក Jurgen Klopp ហាក់ដូចជាស្ថិតក្នុងជំហរឃិតជិតដើម្បីចុះហត្ថលេខាជាមួយ Thiago។ ប៉ុន្តែអ្នកយកព័ត៌មាន លោក Fredrik A. N. Filtvedt ដែលបម្រើការឱ្យទូរទស្សន៍ Dagbladet បានអះអាងថា United ឥឡូវនេះស្ថិតក្នុងភាពច្របូកច្របល់ហើយ ដោយលោក Ole Gunnar Solskjaer ប្រឈមនឹងការប្រជែងគ្នាដើម្បីចុះហត្ថលេខាជាមួយ Thiago ព្រោះគេជឿជាក់ថារូបគេចង់លេងឱ្យក្រុមលោក Klopp របស់ក្របខ័ណ្ឌ Premier League ។

សូមជម្រាបថា តារាបាល់ទាត់អេស្ប៉ាញ Thiago អាយុ ២៩ ឆ្នាំបានប្រាប់ក្រុម Bayern ថាខ្លួនចង់ចាកចេញបន្ទាប់ពីរុបគេឈ្នះពានរង្វាន់ Champions League នៅពេលថ្មីៗ ជាមួយក្រុមកំពូលតារាងរបស់អាលឺ្លម៉ង់មួយនេះ។ លោក Rummenigge ប្រធានក្លឹប Bayern បានបញ្ជាក់ថា គាត់បានប្រាប់យើងថានៅចុងបញ្ចប់នៃអាជីពរបស់គាត់គាត់ចង់សាកល្បងអ្វីដែលថ្មី យើងរំពឹងថានឹងមានការស្នើសុំពីក្លឹបមួយផ្សេងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២